menu-iconlogo
huatong
huatong
--cover-image

បុរសម្នាក់ដែលគិតដល់អូន

សាពូន មីដាដាhuatong
millerneighbourhuatong
بول
ریکارڈنگز
ខំសន្សំចិត្តលួចស្នេហ៍អូនតែម្នាក់ឯង

ទ្រូងអើយចំបែងមិនដឹងជាថ្លែងប្រាប់អ្នកណា

លួងចិត្តខ្លួនឯងស្រមៃថាអូនជាសង្សារ

តាមពិតជីវាមិនដឹងខ្លួនថាបងស្នេហ៍អូនឡើយ។

អូនទុករូបបងជាមិត្តម្នាក់ បងក៏ដឹង

បេះដូងព្រលឹងសញ្ជប់សញ្ជង់ដិតគេផ្សេង

ពេលអូនរំលឹកពីគេនោះបងសោកសង្រេង

កុហកខ្លួនឯងខំប្រឹងញញឹមលើកទឹកចិត្តស្រី។

ទោះបីដឹងថាឈឺផ្សាប៉ុនណា ក៏ស៊ូទ្រាំ

ដើម្បីមាសម៉ុមជួបមនុស្សដែលស្ងួនអូនស្រឡាញ់

បងស៊ូចាកចេញ ចុះចាញ់ចិត្តខ្លួនឯង

លាក់ខ្លួនឲ្យទុកចំបែង កំដរអនុស្សាវរីយ៍៍។

ទោះជាយ៉ាងណា ក្តីស្នេហាជូនអូនហើយ

ជូនពរត្រាណត្រើយបានក្តីសុខនឹងគេចុះ

សូមអូនគិតថាមានបងម្នាក់ នៅស្រណោះ

ហើយជាបុរសគិតដល់អូនលុះរៀងអើយ។

ភ្លេង​​​

ទោះបីដឹងថាឈឺផ្សាប៉ុនណា ក៏ស៊ូទ្រាំ

ដើម្បីមាសម៉ុមជួបមនុស្សដែលស្ងួនអូនស្រឡាញ់

បងស៊ូចាកចេញ ចុះចាញ់ចិត្តខ្លួនឯង

លាក់ខ្លួនឲ្យទុកចំបែង កំដរអនុស្សាវរីយ៍៍។

ទោះជាយ៉ាងណា ក្តីស្នេហាជូនអូនហើយ

ជូនពរត្រាណត្រើយបានក្តីសុខនឹងគេចុះ

សូមអូនគិតថាមានបងម្នាក់ នៅស្រណោះ

ហើយជាបុរសគិតដល់អូនលុះរៀងអើយ

ហើយជាបុរសគិតដល់អូនលុះរៀងអើយ។

Was Done by Peterly

Help Follow me to get more video

Thanks you!

សាពូន មីដាដា کے مزید گانے

تمام دیکھیںlogo