menu-iconlogo
huatong
huatong
avatar

សេកសោម

សាមុត/ប៉ែនរ៉នhuatong
💎ℂ𝕣𝕪𝕤𝕥𝕒𝕝~𝕍𝕚𝕟🔱huatong
بول
ریکارڈنگز
(ប) សេកអើយសេកសេាម

ទុំក្រេាមស្លឹកជ្រៃ

សេកយំរកអ្វី ពេលថ្ងៃស្មើហ្នឹង

សេកអើយកុំយំ នាំឲ្យខ្មាស់ជ្រឹង

ឬមួយយំខឹង ព្រោះព្រាត់សង្សារ

(ស) ចូលដល់ខែថ្មី ជ្រៃផ្លែទុំដើម

មេឃភ្លៀងដីសើម សេកកុំសេាកា

បើសេកនៅយំ យំប្រាប់អ្នកណា

បើគូរសង្សារ សេកបែកចិត្តថ្មី

(ប) សេកសេាមរេាមពេជ្រ

កុំភ្លេចពាក្យខ្ញុំ

សេកមានទុក្ខធំ យំចាំតែក្ស័យ

(ស) ដូចជារូបខ្ញុំ កើតមកជាស្រី

យំយប់យំថ្ងៃ ព្រោះតែរឿងហ្នឹង

(រួម) រឿងសេកដូចគ្នា ជាមួយរឿងខ្ញុំ

រឿងទាវព្រាត់ទុំ ធំអីប៉ុណ្ណឹង

សេកសេាមនឹងខ្ញុំ យំគ្មានគេដឹង

រឿងធំដល់ម្លឹង ប្រឹងទ្រាំតាមកម្ម

.

(ភ្លេង)...

.

(ប) សេកសេាមរេាមពេជ្រ

កុំភ្លេចពាក្យខ្ញុំ

សេកមានទុក្ខធំ យំចាំតែក្ស័យ

(ស) ដូចជារូបខ្ញុំ កើតមកជាស្រី

យំយប់យំថ្ងៃ ព្រោះតែរឿងហ្នឹង

(រួម) រឿងសេកដូចគ្នា ជាមួយរឿងខ្ញុំ

រឿងទាវព្រាត់ទុំ ធំអីប៉ុណ្ណឹង

សេកសេាមនឹងខ្ញុំ យំគ្មានគេដឹង

រឿងធំដល់ម្លឹង ប្រឹងទ្រាំតាមកម្ម

.

សូមអរគុណ!

សាមុត/ប៉ែនរ៉ន کے مزید گانے

تمام دیکھیںlogo