បើទឹកភ្នែកអាចលាងបេះដូង
អាចឃាត់បងឱ្យនៅដូចមុន
ទោះចិត្តអូននេះត្រូវទារុណ
នៅធន់ថែស្មោះ
យកទឹកភ្លៀងលាងអនុស្សា
យកចិន្តាលះបង់ទាំងអស់
ទោះទឹកភ្នែកអូនត្រូវហូរខ្សោះ
ជួសចិត្តក្រៀមក្រំ
ជ្រុលស្នេហ៍បងគ្មានពាក្យស្តាយឡើង
ដាក់ចិត្តហើយមិនប្រែទៅណា
ទោះទឹកភ្នែកក្លាយជាជលសា
ជីវានៅចាំ
ដាំចិត្តស្មោះថែគ្រប់ដង្ហើម
ទោះប្រុសស្អប់ខ្ពើមឱ្យអូនកម្ម
នៅឱបពាក្យស្មោះរយលានឆ្នាំ
ចាំស្នេហ៍ចរណៃ
បើស្រីអស់សិទ្ធិចាញ់អ្នកក្រោយ
មិនស្តាយឡើយឱ្យគេថែស្ងួន
តែសុំត្រឹមមានអូនម្នាក់ផង
ក្បែរបងណាថ្លៃ
ផ្តល់ឱកាសអូនខ្លះបានទេ?
ទោះមាសមេផ្លាស់មានអ្នកថ្មី
អូនអ្នកចាស់ប្រែអស់តម្លៃ
ក៏ចិត្តស្រីនៅចាំរហូត
ជ្រុលស្នេហ៍បងគ្មានពាក្យស្តាយឡើង
ដាក់ចិត្តហើយមិនប្រែទៅណា
ទោះទឹកភ្នែកក្លាយជាជលសា
ជីវានៅចាំ
ដាំចិត្តស្មោះថែគ្រប់ដង្ហើម
ទោះប្រុសស្អប់ខ្ពើមឱ្យអូនកម្ម
នៅឱបពាក្យស្មោះរយលានឆ្នាំ
ចាំស្នេហ៍ចរណៃ
បើស្រីអស់សិទ្ធិចាញ់អ្នកក្រោយ
មិនស្តាយឡើយឱ្យគេថែស្ងួន
តែសុំត្រឹមមានអូនម្នាក់ផង
ក្បែរបងណាថ្លៃ
ផ្តល់ឱកាសអូនខ្លះបានទេ?
ទោះមាសមេផ្លាស់មានអ្នកថ្មី
អូនអ្នកចាស់ប្រែអស់តម្លៃ
ក៏ចិត្តស្រីនៅចាំរហូត
បើស្រីអស់សិទ្ធិចាញ់អ្នកក្រោយ
មិនស្តាយឡើយឱ្យគេថែស្ងួន
តែសុំត្រឹមមានអូនម្នាក់ផង
ក្បែរបងណាថ្លៃ
ផ្តល់ឱកាសអូនខ្លះបានទេ?
ទោះមាសមេផ្លាស់មានអ្នកថ្មី
អូនអ្នកចាស់ប្រែអស់តម្លៃ
ក៏ចិត្តស្រីនៅចាំរហូត