menu-iconlogo
huatong
huatong
avatar

ផ្ការីកក្នុងសួន

ឆ្លើយឆ្លងhuatong
🇰🇭👑🆂🆁🎼BÖRÄ/Ly̆̈♨️™huatong
Lời Bài Hát
Bản Ghi
បទចម្រៀង

" ផ្ការីកក្នុងសួន "

(ប) ចុះផ្កាអ្វីណ៎! រីកក្នុងសួននេះ

ថាម្លិះក្តាំងងារ ដូចជាមិនត្រូវ

ល្អទាំងសម្ផស្ស ក្លែបក្លិនក្រអៅ

រីករះក្បែរផ្លូវ រំសាយកេសា

ភ្លេង ...

(ប) មើលទៅចង្កេះ រាងរាវសែនស្តួច

សុដន់ក្បំតូច ម្រាមដូចបន្លា

ចិញ្ចើមមូលខ្វង់ សមទ្រង់នេត្រា

តែស្តាយ តែផ្កាមិនចេះឆ្លើយឆ្លង

(ស) ខ្លួនខ្ញុំជាស្រី ពេញវ័យដូចផ្កា

កុំមកប្រាថ្នា ស្នេហ៍បំពានច្បាប់

ខ្លាចណាស់ ក្តីស្នេហ៍ច្រើនតែចុកចាប់

ស្នេហ៍រំលោភ ច្បាប់នាំកើតទុក្ខា

(ប) កុំអាលឆាប់ខឹង ពេកព្រលឹងបង

ខុសឆ្គងតិចតួច ក៏សូមមេត្តា

(ស) នែ៎! ប្រុសកំហូចកុំចេះតែថា

(ប) បងមិនមុសា បោកជីវ៉ាទេ

ជាតិនេះ បងប្រាថ្នាតែកល្យាណ

ទោះបីក្ស័យប្រាណ ក៏បងមិនស្តាយ

(ស) កុំសង្ឃឹមថ្វី ណាប្រុសឆោយឆាយ

ស្នេហ៍បងពិតជា ពោះម៉ាយហើយណា៎ ។

សូមអរគុណ

Nhiều Hơn Từ ឆ្លើយឆ្លង

Xem tất cảlogo