menu-iconlogo
huatong
huatong
avatar

ម្ចាស់អូរស្រីខ្មៅ

ណូយ វ៉ាន់ណេតhuatong
🇰🇭👑🆂🆁🎼ChoumTody🎶❤️🇰🇭huatong
Lời Bài Hát
Bản Ghi
ម្ចាស់អូរស្រីខ្មៅ

ណូយ វ៉ានណេត

ដំឡើង(Choum Tody)

I.កណ្តាលទ្រូងព្រៃ រៃច្រៀងបំពេរ

បងលោមថ្នមថែ

ម្ចាស់ស្នេហ៍នៅក្បែរ មាត់អូរស្រីខ្មៅ

លើផ្ទាំងសិលា ក្រោមម្លប់ស្រឡៅ

ហត្ថាថ្នមពៅ ឲអូនកើយភ្លៅ

ភ័ក្រ្តាប្រិមប្រិយ

II.ខ្យល់បក់រំភើយ រហើយដួងចិត្ត

ខ្យល់បរិសុទ្ធពិត

ខ្យល់អើយអាណិត ជួយចាំសម្តី

ប្រម៉ាត់បេះដូងក្នុងទ្រូងកវី

កាត់ជូនមា្ចស់ស្រី

ស្រលាញ់ភក្តីចិត្តស្មោះបំផុត

R.បងយកឈ្មោះអូរ

ប្តូរនិងឈ្មោះអូន

សូមហៅមាសស្ងួន មា្ចស់អូរស្រីខ្មៅ

បងធ្វើជាទឹកសូមហូរតទៅ

ក្នុងអូរស្រីខ្មៅ

ពៅអើយសូមហូរៗមួយជីវិត

III.សិលាម្នៀងភ្នំ ឃុំព្រាវអូរជ្រៅ

ស្រែអំបិលនៅ

កោះកុងមើលពៅ ថ្នល់បំបែកផង

មើលអូរស្រីខ្មៅដឹងរឿងអូនបង

ប្រាប់ញាតិទាំងពួង

ប្រកាសថាបង ស្នេហ៍តែខ្មៅមួយ

ភ្លេង..!

R.បងយកឈ្មោះអូរ

ប្តូរនិងឈ្មោះអូន

សូមហៅមាសស្ងួន ម្ចាស់អូរស្រីខ្មៅ

បងធ្វើជាទឹកសូមហូរតទៅ

ក្នុងអូរស្រីខ្មៅ

ពៅអើយសូមហូរៗមួយជីវិត

III.សិលាម្នៀងភ្នំ ឃុំព្រាវអូរជ្រៅ

ស្រែអំបិលនៅ

កោះកុងមើលពៅ ថ្នល់បំបែកផង

មើលអូរស្រីខ្មៅដឹងរឿងអូនបង

ប្រាប់ញាតិទាំងពួង

ប្រកាសថាបង ស្នេហ៍តែខ្មៅមួយ

សូមអរគុណ!

Nhiều Hơn Từ ណូយ វ៉ាន់ណេត

Xem tất cảlogo