menu-iconlogo
huatong
huatong
avatar

ឬគិតថាអូនមិនចេះយំ?

ពេជ្រ សូលីកាhuatong
linkprofilehuatong
Lời Bài Hát
Bản Ghi
ថ្ងៃស្អែកពិតមែនទេ?

ដែលបងត្រូវតែសម្រេច បែកពីស្រី

ថ្ងៃនេះប្រាប់អូន

ចង់ឱ្យអូនបានត្រៀមហឫទ័យ ទុកមុន

ទោះអូនរឹងមាំ ក៏ទ្រាំលែងធន់

នៅចងចាំរឿងពីមុន ក្នុងចិត្ត

មិនដឹងគួររំឭក

ពាក្យពេចន៍មួយណា ឱ្យបងចាំក្នុងចិត្ត

ហើយលុបគំនិត

នៅស្នេហ៍នៅគិតអូនដូចមុន មិនប្រែ

សង្ឃឹមតិចណាស់

ថាចិត្តបងនៅស្នេហ៍

ព្រោះបេះដូងពេលនេះទទេ គ្មានរូបអូន

ស្នេហ៍សាងឡើងចាប់ផ្តើមពីចំណុចសូន្យ

ហើយបញ្ចប់ទៅវិញក៏សល់ត្រឹមសូន្យ

ចំណែកបងរីករាយ

ឈឺចាប់គឺជាអូន

ធ្លាក់លើអូនតែម្នាក់

បើសិនអាចចង់ដឹងរាល់កំហុស

បើអូន Call ចង់ឱ្យបងបញ្ជាក់

ត្រង់ណាទៅស្រលាញ់?

ត្រង់ណាទៅជឿជាក់?

មនុស្សពីរនាក់គ្មានខុសម្តេចបែក

ឬគិតថារូបអូនមិនចេះយំ?

ទើបបងខំប្រើអារម្មណ៍បែងចែក

កំណត់យកពេលវេលាថ្ងៃស្អែក

ជាថ្ងៃបែកនៃក្តីស្នេហា

ចាំបាច់ស្នេហ៍ហើយម្តេចចាំបាច់ក្បត់

មិនប្រាកដហេតុអ្វីផ្តើមស្នេហា

មានបេះដូងស្មោះលើប្រុសជីវា

គិតថាបងភក្តី

មិនស្មានបងអប្រិយ ក្បត់អូន

មិនដឹងគួររំឭក

ពាក្យពេចន៍មួយណា ឱ្យបងចាំក្នុងចិត្ត

ហើយលុបគំនិត

នៅស្នេហ៍នៅគិតអូនដូចមុន មិនប្រែ

សង្ឃឹមតិចណាស់

ថាចិត្តបងនៅស្នេហ៍

ព្រោះបេះដូងពេលនេះទទេ គ្មានរូបអូន

ស្នេហ៍សាងឡើងចាប់ផ្តើមពីចំណុចសូន្យ

ហើយបញ្ចប់ទៅវិញក៏សល់ត្រឹមសូន្យ

ចំណែកបងរីករាយ

ឈឺចាប់គឺជាអូន

ធ្លាក់លើអូនតែម្នាក់

បើសិនអាចចង់ដឹងរាល់កំហុស

បើអូន Call ចង់ឱ្យបងបញ្ជាក់

ត្រង់ណាទៅស្រលាញ់?

ត្រង់ណាទៅជឿជាក់?

មនុស្សពីរនាក់គ្មានខុសម្តេចបែក

ឬគិតថារូបអូនមិនចេះយំ?

ទើបបងខំប្រើអារម្មណ៍បែងចែក

កំណត់យកពេលវេលាថ្ងៃស្អែក

ជាថ្ងៃបែកនៃក្តីស្នេហា

ចាំបាច់ស្នេហ៍ហើយម្តេចចាំបាច់ក្បត់

មិនប្រាកដហេតុអ្វីផ្តើមស្នេហា

មានបេះដូងស្មោះលើប្រុសជីវា

គិតថាបងភក្តី

មិនស្មានបងអប្រិយ ក្បត់អូន

ឬគិតថារូបអូនមិនចេះយំ?

ទើបបងខំប្រើអារម្មណ៍បែងចែក

កំណត់យកពេលវេលាថ្ងៃស្អែក

ជាថ្ងៃបែកនៃក្តីស្នេហា

ចាំបាច់ស្នេហ៍ហើយម្តេចចាំបាច់ក្បត់

មិនប្រាកដហេតុអ្វីផ្តើមស្នេហា

មានបេះដូងស្មោះលើប្រុសជីវា

គិតថាបងភក្តី

មិនស្មានបងអប្រិយ ក្បត់អូន

គិតថាបងភក្តី

មិនស្មានបងអប្រិយ ចិត្តក្បត់អូន

Nhiều Hơn Từ ពេជ្រ សូលីកា

Xem tất cảlogo