menu-iconlogo
huatong
huatong
avatar

ឆ្នាំមុន

ព្រាប សុវត្ថិhuatong
aweadq212huatong
Lời Bài Hát
Bản Ghi
ឆ្នាំមុនបងបានជួបនឹងអូនម្តង

ច្រើនខែកន្លងបងខានបានជួបស្រីពៅ

ទឹកភ្នែកសោការំពឹងអ្នកណាឥលូវ

បងចាំមើលផ្លូវបាត់សូន្យភ្លេចពាក្យសន្យា

ឆ្នាំមុនបងបានជួបនឹងអូនស្រី

ពាក្យពេចន៍សម្តីមានន័យក៏ផ្អែមពិរោះ

តែក្នុងពេលនេះហេតុអ្វីក៏ប្រែក្រឡាស់

ភ្លេចស្នេហ៍យើងចាស់បាត់កាយភ្លេចទាំងសម្តី

យប់អឺយយប់យន់បងគន់មើលតែផ្លូវស្រី

ក្នុងប្រាំពីររាត្រីបងសែនអាល័យស្នេហា

យប់អឺយយប់ស្ងាត់បាត់សង្សារ

ឲខ្ញំូរំពឹងអ្នកណាបើចន្ទ្រាឃ្លាតឆ្ងាយ

អូនអើយបងមិនអាចភ្លេចបានទេ

ស្រស់កែវមាសមេបងសែនស្នេហាពេកក្រៃ

រំពឹងថាជួបរាល់ពេលនិងរាល់រាត្រី

បងនឹកអាល័យដល់ស្រីពំុមានពេលភ្លេច

យប់អឺយយប់យន់បងគន់មើលតែផ្លូវស្រី

ក្នុងប្រាំពីររាត្រីបងសែនអាល័យស្នេហា

យប់អឺយយប់ស្ងាត់បាត់សង្សារ

ឲខ្ញំូរំពឹងអ្នកណាបើចន្ទ្រាឃ្លាតឆ្ងាយ

អូនអើយបងមិនអាចភ្លេចបានទេ

ស្រស់កែវមាសមេបងសែនស្នេហាពេកក្រៃ

រំពឹងថាជួបរាល់ពេលនិងរាល់រាត្រី

បងនឹកអាល័យដល់ស្រីពំុមានពេលភ្លេច

Nhiều Hơn Từ ព្រាប សុវត្ថិ

Xem tất cảlogo
ឆ្នាំមុន của ព្រាប សុវត្ថិ - Lời bài hát & Các bản Cover