menu-iconlogo
huatong
huatong
avatar

ខែរះក្បែរពាង

ភ្លេងសុទ្ធhuatong
🇰🇭👑🆂🆁🎼Bora_Ly💫_𝒮𝑅™-huatong
Lời Bài Hát
Bản Ghi
'' ខែរះក្បែរពាង ''

អណ្ដូងមុខផ្ទះ ខែរះក្បែងពាង

បងអ្នកចម្រៀង ច្រៀងសុំទឹកស្រី

អណ្ដូងមុខផ្ទះ ខែរះក្បែរពាង

បងអ្នកចម្រៀង ច្រៀងសុំទឹកស្រី

ក្អែកបូលឡូវៗ ផ្លូវបែកជាបី

ចន្ទពេញបូរមី ទឹកដីព្រៃផ្ដៅ

ក្អែកបូលឡូវៗ ផ្លូវបែកជាបី

ចន្ទពេញបូរមី ទឹកដីព្រៃផ្ដៅ

បងសួរជាងដេរ គេមិនប្រាប់ឈ្មោះ

ចៃដន្យដើរហួស ឮសូរក្មេងហៅ

បងសួរជាងដេរ គេមិនប្រាប់ឈ្មោះ

ចៃដន្យដើរហួស ឮសូរក្មេងហៅ

ស្គាល់ឈ្មោះតូចតន់ សោភ័ណព្រៃផ្ដៅ

ស្នាមស្នេហ៍ក្រឡៅ ដៅជាប់បេះដូង

ស្គាល់ឈ្មោះតូចតន់ សោភ័ណព្រៃផ្ដៅ

ស្នាមស្នេហ៍ក្រឡៅ ដៅជាប់បេះដូង

ភ្លេង ?

សោភ័ណអូនអើយ ផ្កាលាក់សន្លឹក

បងសុំទឹកផឹក នឹកគ្រាដំបូង

សោភ័ណអូនអើយ ផ្កាលាក់សន្លឹក

បងសុំទឹកផឹក នឹកគ្រាដំបូង

ទឹកសែនត្រជាក់ ដាក់ស្អំបេះដូង

ថ្ពាល់អូនរលោង ដូចម៉ាក់ប្រាងទុំ

ទឹកសែនត្រជាក់ ដាក់ស្អំបេះដូង

ថ្ពាល់អូនរលោង ដូចម៉ាក់ប្រាងទុំ

អូនហុចកន្សែង ឲ្យបងជូតមុខ

បងស្រូបក្លិនទុក រំដួលជើងភ្នំ

អូនហុចកន្សែង ឲ្យបងជូតមុខ

បងស្រូបក្លិនទុក រំដួលជើងភ្នំ

សោភ័ណព្រៃផ្ដៅ ផ្កានៅក្រពុំ

បងឲ្យចាស់ទុំ ចូលស្ដីមុំហើយ

សោភ័ណព្រៃផ្ដៅ ផ្កានៅក្រពុំ

បងឲ្យចាស់ទុំ ចូលស្ដីមុំហើយ

សូមអរគុណ

Nhiều Hơn Từ ភ្លេងសុទ្ធ

Xem tất cảlogo