menu-iconlogo
huatong
huatong
avatar

ដល់ពេលអូនយំទើបប្រាប់ថាស្នេហ៍

ឪក សុគន្ធកញ្ញាhuatong
SeihaInuhuatong
Lời Bài Hát
Bản Ghi
ទឹកសមុត្រជន់ជោរតាមជំនោរាត្រី

ទឹកសន្សើមប្រោះព្រំព្រឹក្សព្រៃឪ្យរស់រាន

ឯទឹកភ្នែកអូនហូរ

ហូរស្ទើរតែខ្សោះទាំងប្រាណ

មិនអាចឪ្យប្រុសកល្យាណយកចិត្តទុកដាក់

ឬខ្ញុំត្រូវយំយំៗៗលុះក្ស័យ

ទើបអាចឪ្យចិត្តប្រុសថ្លៃព្រមជឿជាក់

ទឹកភ្នែកអូនគ្មានតម្លៃ

ស្មើនឹងគេម្នាក់ដែលបងស្ម័គ្រ

ជិវិតស្រីម្នាក់មិនសមឪ្យបងអើពើ

ឬចាំដល់អូនយំ

ពេលដែលអូនស៊ូទ្រាំលែងបាន

ព្រោះប្រុសកល្យាណ

នៅមិនយល់ស្នេហ៍ស្មោះសរ

សម្បីពាក្យមួយម៉ាត់ក៏បងគ្មានចិត្តអាសូរ

មិនឃើញអំពើល្អសោះមាសមេ

ឬចាំដល់អូនយំ

នៅចំពោះមុខប្រុសពិសី

ទើបបងព្រមស្តី

ព្រមប្រណីប្រាប់ថាស្នេហ៍

ទឹកភ្នែកអូនហូរព្រោះបង

ស្ទើរតែក្លាយជាទន្លេតើបងដឹងទេ

ព្រោះតែអូនស្នេហ៍ឈឺចាប់រហូត

ឬខ្ញុំត្រូវយំយំៗៗលុះក្ស័យ

ទើបអាចឪ្យចិត្តប្រុសថ្លៃព្រមជឿជាក់

ទឹកភ្នែកអូនគ្មានតម្លៃ

ស្មើនឹងគេម្នាក់ដែលបងស្ម័គ្រ

ជិវិតស្រីម្នាក់មិនសមឪ្យបងអើពើ

ឬចាំដល់អូនយំ

ពេលដែលអូនស៊ូទ្រាំលែងបាន

ព្រោះប្រុសកល្យាណ

នៅមិនយល់ស្នេហ៍ស្មោះសរ

សម្បីពាក្យមួយម៉ាត់ក៏បងគ្មានចិត្តអាសូរ

មិនឃើញអំពើល្អសោះមាសមេ

ឬចាំដល់អូនយំ

នៅចំពោះមុខប្រុសពិសី

ទើបបងព្រមស្តី

ព្រមប្រណីប្រាប់ថាស្នេហ៍

ទឹកភ្នែកអូនហូរព្រោះបង

ស្ទើរតែក្លាយជាទន្លេតើបងដឹងទេ

ព្រោះតែអូនស្នេហ៍ឈឺចាប់រហូត

ឬចាំដល់អូនយំ

ពេលដែលអូនស៊ូទ្រាំលែងបាន

ព្រោះប្រុសកល្យាណ

នៅមិនយល់ស្នេហ៍ស្មោះសរ

សម្បីពាក្យមួយម៉ាត់ក៏បងគ្មានចិត្តអាសូរ

មិនឃើញអំពើល្អសោះមាសមេ

ឬចាំដល់អូនយំ

នៅចំពោះមុខប្រុសពិសី

ទើបបងព្រមស្តី

ព្រមប្រណីប្រាប់ថាស្នេហ៍

ទឹកភ្នែកអូនហូរព្រោះបង

ស្ទើរតែក្លាយជាទន្លេតើបងដឹងទេ

ព្រោះតែអូនស្នេហ៍ឈឺចាប់រហូត

Nhiều Hơn Từ ឪក សុគន្ធកញ្ញា

Xem tất cảlogo