menu-iconlogo
huatong
huatong
avatar

ធូបបីសសៃ

កែវ សារ៉ាត់huatong
🇰🇭👑🆂🆁🎼☘|លី/បូរ៉ា/♨️☘huatong
歌词
作品
បទ : ធូបបីសសៃ

ធូបបីសរសៃ​ បងហើយនឹងថ្លៃ

ធ្លាប់លើកដៃ​ ស្បថជាមួយគ្នា

បងមិនភ្លេចទេ​ មាសមេកុំសោកា

កុំសង្ស័យណា

ដួងចិន្តាបងស្មោះណាស់ អូន

ស្មោះលុះសូន្យ សង្ខារណាស្រី

ជឿសម្តី បងចុះព្រលឹង

កែវអើយ! ឈប់ព្រួយទៅ

រៀមយល់ជម្រៅ

ចិត្តពាលពៅ ស្មោះនិងបងហើយ

នឹកគ្រាធ្លាប់ថ្នម បីបមលោមកៀកកើយ

ស្តាយមិនគួរឡើយ

មិនបានរស់នៅជាមួយគ្នា

ក្នុងឱរ៉ា បងខ្វល់ខ្វាយណាស់

បង នឹកណាស់ ៗ ណាអូន

ស្រស់អើយសែនស្រស់

បងសែនស្រណោះ

គ្រាដែលយើង ធ្លាប់ដើរសាសង

ពេលអូនមកជួប​ រៀមផ្តាំទៅរាល់ដង

ថាកុំសៅហ្មងណានួនល្អង

កុំព្រួយចិត្តថ្វី

បងស៊ូក្ស័យ លើដៃអូនហើយ

កុំព្រួយឡើយ ថាបងភ្លេចអូន

ភ្លេង / ប្រគំភ្លេង ជាថ្មី ឆាយា ហៅប៉ាសុទ្ធី

» ដំឡើង ដោយ លី បូរ៉ា From SR FAM

ស្រស់អើយសែនស្រស់

បងសែនស្រណោះ

គ្រាដែលយើង ធ្លាប់ដើរសាសង

ពេលអូនមកជួប រៀមផ្តាំទៅរាល់ដង

ថាកុំសៅហ្មងណានួនល្អង

កុំព្រួយចិត្តថ្វី

បងស៊ូក្ស័យ លើដៃអូនហើយ

កុំព្រួយឡើយ ថាបងភ្លេចអូន

សូមអរគុណ

更多កែវ សារ៉ាត់热歌

查看全部logo

猜你喜欢