menu-iconlogo
huatong
huatong
avatar

អ្នកខុសគឺបង

មាស សាលីhuatong
chompakahuatong
歌词
作品
" អ្នកខុសគឺបង "

អូនខំធ្វើគ្រប់យ៉ាង ព្រោះបង

ឋានៈបុណ្យស័ក្ដិផង មានបំណង ផ្គាប់ផ្គន់រៀមរ៉ា

អូនលះបង់ ភាពស្មោះ ត្រង់ខ្លាចឬស្យា

ប្ដូរជាស្រី ចិត្តគ្មានមេត្តា

ល្បែងស្នេហា ចាញ់ស្លាប់ទាំងប្រាណ

ពលិកម្ម ស្នេហ៍ធំដល់ម្លឹង

តែបង បែរធ្វើមិនដឹង

ដៀលព្រលឹង ថាស្រីសាមាន្យ

ដោយសារបង នួនល្អងធ្វើខុស គ្រប់យ៉ាង

លះបង់ចិត្ត ធ្លាក់ខ្លួន ជ្រុលប្រាណ

ព្រោះកល្យាណ តាមយំអង្វរ

អូនមានកំហុស ដោយសារបង

អូនអើយ អភ័យទោសផង

ព្រោះតែបង ក្លាយជាឃាតក

លង់ខ្លួនធ្វើខុស លែងស្គាល់អ្វីល្អ

ចង់បានស្នេហ៍ មកកំដរ

ឃាតកបេះដូង ដោយសារបង

ទីបំផុត អូនសែនឈឺចាប់

ពេលដែល បងបានឆ្លើយប្រាប់

បានស្លាប់ ទាំងចិត្តទាំងកាយ ឲ្យអូនស្លាប់

គឺស្លាប់ ទាំងស្រណោះស្ដាយ

បងបដិសេធ នូវចម្លើយ

អូនអើយ អ្នកខុសគឺបង

ភ្លេង ///

អូនមានកំហុស ដោយសារបង

អូនអើយ អភ័យទោសផង

ព្រោះតែបង ក្លាយជាឃាតក

លង់ខ្លួនធ្វើខុស លែងស្គាល់អ្វីល្អ

ចង់បានស្នេហ៍ មកកំដរ

ឃាតកបេះដូង ដោយសារបង

ទីបំផុត អូនសែនឈឺចាប់

ពេលដែល បងបានឆ្លើយប្រាប់

បានស្លាប់ ទាំងចិត្តទាំងកាយ ឲ្យអូនស្លាប់

គឺស្លាប់ ទាំងស្រណោះស្ដាយ

បងបដិសេធ នូវចម្លើយ

អូនអើយ អ្នកខុសគឺបង

សូមអរគុណ

更多មាស សាលី热歌

查看全部logo