វាសនាបុប្ផាស្វាយរៀង
1 ទន្លេវ៉ៃកូ ជំនោរស្វាយរៀង
នាងខ្ញុំសូមផ្ញើរសូសៀង
តាមបទចម្រៀងសំនៀងដួងចិត្ត
ឱ!គយត្របែកអនេកអាណិត
វាសនាសង្សារបានចិត្ត
បេះដូងក្រៀមស្វិតឥតន័យខ្លឹមសារ
2 ឱ!វត្តព្រៃឆ្លាក់ អ្នកជាកសិណ
ជួបបងតាំងពីភ្ជុំបិណ្ឌ រង់ចាំកឋិន
មាសឆ្អិនសន្យា បុប្ផាវាលយន្ត
ចាញ់មន្តស្នេហា និស្សិតកម្រិតបរិញ្ញា
ឡកឡើយផ្លែផ្កា ឱ្យអូនលង់ស្នេហ៍
1 បងអ៊ុំទូកងរអូនឈររាដៃ
រសៀលសូរិយាល្ងាចថ្ងៃ
មើលភក្រ្តប្រុសថ្លៃ វិស័យដួងខែ
ទន្លេវ៉ៃកូ ជំនោរថ្នមស្នេហ៍
រាត្រីក្រោមពន្លឺខែ ជិះទូកលំហែ
ពីរនាក់រៀមរ៉ា
2 វាសនារំដួលប្រែប្រួលមិនទៀង
អនិច្ចាបុប្ផាស្វាយរៀង
ជួនរាំងជួនភ្លៀង ច្រៀងរឿងប្រេះឆា
អូនទៅបាវិត បងឥតមេត្តា
សូមផ្តាច់ចំណងស្នេហា
ខិតខំធ្វើការ យកប្រាក់ជូនម៉ែ
.....ភ្លេង.....
2 បងអ៊ុំទូកងរអូនឈររាដៃ
រសៀលសូរិយាល្ងាចថ្ងៃ
មើលភក្រ្តប្រុសថ្លៃ វិស័យដួងខែ
ទន្លេវ៉ៃកូ ជំនោរថ្នមស្នេហ៍
រាត្រីក្រោមពន្លឺខែ ជិះទូកលំហែ
ពីរនាក់រៀមរ៉ា
1 វាសនារំដួលប្រែប្រួលមិនទៀង
អនិច្ចាបុប្ផាស្វាយរៀង
ជួនរាំងជួនភ្លៀង ច្រៀងរឿងប្រេះឆា
អូនទៅបាវិត បងឥតមេត្តា
សូមផ្តាច់ចំណងស្នេហា
ខិតខំធ្វើការ យកប្រាក់ជូនម៉ែ
....Thank You....