menu-iconlogo
huatong
huatong
avatar

នឹកដូចគ្នា

ឆាយ វីរៈយុទ្ធhuatong
nick0107huatong
歌词
作品
តើអារម្មណ៍ជីវាមែនទេ ជួយប្រាប់ផង

ឬមួយមកពីរូបបង មិនចេះថ្នមស្នេហ៍

ចង់ឃាត់អូនសួរហេតុផលមកពីអ្វី

សុខៗឃ្លាតពីស្រីគ្មានដំណឹង

ដួងចិត្តនៅតែនឹកស្រស់ពុំងាទាមទារជួប

ទឹកភ្នែកបងហូរស្រោចដល់ធរណី

នឹកមាសស្ងួន

ទឹកភ្នែកអូនក៏ស្រក់ផ្ទួនៗ គេចពីបង

ប៉ងឱ្យបងស្អប់រូបថ្លៃ

មានន័យអ្វីបើស្រីនឹកបង

ត្រឡប់មកនួនល្អង បងនឹកអូនណាស់

គ្មានថ្ងៃបងស្អប់អូនបានឡើយ

ស្អប់បានឡើយ

ស៊ូដង្ហោយចាំរូបអូនពេញមួយជីវិតបង

បេះដូងនេះមិនអាចខ្វះរូបស្ងួន

ពួនហូរទឹកភ្នែកផ្អែកមេឃា

នឹកអូនរាល់ថ្ងៃ ចាំរាល់ថ្ងៃ

រាល់រាត្រីបងឮសំឡេងស្រីថ្លៃយំ

ប្រហែលអូនក៏នឹកដល់រូបង

នឹកដូចគ្នា

ប្រហែលជាអូនមានអ្នកថ្មី ទើបស្រីយំ

អូនបារម្ភខ្លាចបងស្អប់ៗរូបនិមល

ទោះការពិតអូនបងមិនខ្វល់

បងជឿថាស្រីមានហេតុផល

ទើបសម្រេចជ្រើសយកគេ ចោលរូបបង

គ្មានថ្ងៃបងស្អប់អូនបានឡើយ

ស្អប់បានឡើយ

ស៊ូដង្ហោយចាំរូបអូនពេញមួយជីវិតបង

បេះដូងនេះមិនអាចខ្វះរូបស្ងួន

ពួនហូរទឹកភ្នែកផ្អែកមេឃា

នឹកអូនរាល់ថ្ងៃ ចាំរាល់ថ្ងៃ

រាល់រាត្រីបងឮសំឡេងស្រីថ្លៃយំ

ប្រហែលអូនក៏នឹកដល់រូបង

នឹកដូចគ្នា

ចាំថ្ងៃអូនវិលវិញ ដរាបបងនៅមានជីវិត

អារម្មណ៍បងនៅតែគិតស្រីរៀងរហូត

ហូ... យេ.... យេៗ...

អង្វរមេឃ សូមថ្ងៃស្អែកឱ្យខ្ញុំជួបស្រី

បងមិនអាចស្អប់អូនបានឡើយៗ

ស៊ូដង្ហោយចាំរូបអូនពេញមួយជីវិតបង

បេះដូងនេះមិនអាចខ្វះរូបស្ងួន

ពួនហូរទឹកភ្នែកផ្អែកមេឃា

នឹកអូនរាល់ថ្ងៃ ចាំរាល់ថ្ងៃ

រាល់រាត្រីបងឮសំឡេងស្រីថ្លៃយំ

ប្រហែលអូនក៏នឹកដល់រូបង

នឹកដូចគ្នា

更多ឆាយ វីរៈយុទ្ធ热歌

查看全部logo