មហាសង្ក្រានច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅ
នឹកព្រួយក្រែងពៅឆាប់ព្លេចរឿងដើម
រឿងបាត់ដំបងចងទងដង្ហើម
កាលជួបស្រីឆ្មើម
រដូវសន្សើមផ្ការីកស្គុះស្គាយ
អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ
ភ័ក្រ្កដូចដួងខែ
ថ្ពាល់ខួចមានស្នេហ៍នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ
បងគន់មិនណាយ
ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ័
វិចិត្តត្រករអើយ កុំបាច់គូរអី
នៅក្នុងលោកីយ៍ស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែក៏នៅចាំចង
ឥឡូវរដូវ ផ្ការីកវិលវិញ
ចិត្តសែនទោម្និញ
ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង
លិខិតនួនល្អង
បងទុកទ្របខ្នងដេកស្លាប់ក្នុងថ្នូរ
វិចិត្តត្រករអើយ កុំបាច់គូរអី
នៅក្នុងលោកីយ៍ស្រីល្អគ្មានទេ
មានតែរំដួលដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែក៏នៅចាំចង
ឥឡូវរដូវ ផ្ការីកវិលវិញ
ចិត្តសែនទោម្និញ
ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង
លិខិតនួនល្អង
បងទុកទ្របខ្នងដេកស្លាប់ក្នុងថ្នូរ