menu-iconlogo
huatong
huatong
avatar

រដូវភ្លៀងធ្លាក់

កែវ សារ៉ាត់huatong
🇰🇭👑🆂🆁🎼Bora_Ly💫_𝒮𝑅™-huatong
歌詞
作品
រដូវភ្លៀងធ្លាក់នៅស្រុកយើង

ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ

រដូវភ្លៀងធ្លាក់នៅស្រុកយើង

ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ

មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ

ទីទុយមៀម ថ្ងូរជ្រែករាត្រី

យើ!..យើ!.. យើ!..យើ!

កង្កែបអូបៗ​ យំក្នុងបឹង

ស្រែកយំ ទ្រហឹងតាមគង្គារ

កង្កែបអូបៗ យំក្នុងបឹង

ស្រែកយំ ទ្រហឹងតាមគង្គារ

ព្រលឹងស្វាង រះព្រះសុរិយា

អ្នកស្រែចម្ការ ទឹមគោក្របី

យើ!..យើ!.. យើ!..យើ!

នឹកឡើងសែនស្ដាយ អនុស្សាវរីយ៍

កាលយើង ទាំងពីរនៅក្មេងវ័យ

នឹកឡើងសែនស្ដាយ អនុស្សាវរីយ៍

កាលយើង ទាំងពីរនៅក្មេងវ័យ

បងណាត់ជួបអូន ក្រោមដើមជ្រៃ

រួចនាំស្រីថ្លៃ ហែលទឹកថ្លាឈ្វេង

យើ!..យើ!.. យើ!..យើ!

ស្រណោះទួលពោធិ៍ ក្បែរបឹងព្រៃ

បងនាំអូនស្រី ជិះទូកលេង

ស្រណោះទួលពោធិ៍ ក្បែរបឹងព្រៃ

បងនាំអូនស្រី ជិះទូកលេង

កុកក្រៀលក្រសារ ស្រែកក្ដែងៗ

អកុសលចំបែង ឲ្យយើងព្រាត់ឆ្ងាយ

យើ!..យើ!.. យើ!..យើ!

ភ្លេង 💿

នឹកឡើងសែនស្ដាយ អនុស្សាវរីយ៍

កាលយើង ទាំងពីរនៅក្មេងវ័យ

នឹកឡើងសែនស្ដាយ អនុស្សាវរីយ៍

កាលយើង ទាំងពីរនៅក្មេងវ័យ

បងណាត់ជួបអូន ក្រោមដើមជ្រៃ

រួចនាំស្រីថ្លៃ ហែលទឹកថ្លាឈ្វេង

យើ!..យើ!.. យើ!..យើ!

ស្រណោះទួលពោធិ៍ ក្បែរបឹងព្រៃ

បងនាំអូនស្រី ជិះទូកលេង

ស្រណោះទួលពោធិ៍ ក្បែរបឹងព្រៃ

បងនាំអូនស្រី ជិះទូកលេង

កុកក្រៀលក្រសារ ស្រែកក្ដែងៗ

អកុសលចំបែង ឲ្យយើងព្រាត់ឆ្ងាយ

យើ!..យើ!.. យើ!..យើ!

សូមអរគុណ

更多កែវ សារ៉ាត់熱歌

查看全部logo