menu-iconlogo
huatong
huatong
avatar

សាលាចាំស្នេហ៍

ខេមរៈ សិរីមន្តhuatong
moejoe007huatong
歌詞
作品

ភ្លៀងផ្គរគគ្រឹម

គ្រហឹមគំរាមដួងចិត្ត

មេឃខ្មៅងងឹត

រន្ទះពុះជ្រែកវេហាស៍

ទីទួលទឹកលិចទួលអនុស្សា

ដានផ្លូវធ្លាប់ទៅសាលា

ម្ចាស់ចិន្តាចាំទេ?

ខ្ញុំកាត់កេសា

បូជាជូនព្រះធរណី

លោកនេះគ្មានពីរ

ជីវីប្រគល់ជូនថ្លៃ

មេឃធំភ្នំខ្ពស់ជួយជាសាក្សី

អ្នកតារក្សាដើមជ្រៃ

បន្ទន់ស្រីអោយនាងយល់ចិត្ត

ទឹកភ្លៀងហូរលាយនិងទឹកភ្នែក

អោយខ្ញុំស្រណោះពន់ពេក

កាលរួមថ្នាក់រៀននិងស្រី

ឱ! ទឹកភ្នែកអ្នកហូរមកធ្វើអ្វី?

ក្រែងស្រស់ស្រីគេឈប់មេត្តា

ទឹកបឹងធំធេង

ងូតលេងតាំងពីក្មេងវ័យ

រសៀលគងព្រៃ

លើកហត្ថបួងសួងទេវតា

អារក្សព្រៃភ្នំចងចិត្តជីវា

ខ្ញុំកាត់ថ្វាយកេសា

សូមតែចិន្តានាងប្រណី

ភ្លេង

ទឹកភ្លៀងហូរលាយនិងទឹកភ្នែក

អោយខ្ញុំស្រណោះពន់ពេក

កាលរួមថ្នាក់រៀននិងស្រី

ឱ! ទឹកភ្នែកអ្នកហូរមកធ្វើអ្វី?

ក្រែងស្រស់ស្រីគេឈប់មេត្តា

ទឹកបឹងធំធេង

ងូតលេងតាំងពីក្មេងវ័យ

រសៀលគងព្រៃ

លើកហត្ថបួងសួងទេវតា

អារក្សព្រៃភ្នំចងចិត្តជីវា

ខ្ញុំកាត់ថ្វាយកេសា

សូមតែចិន្តានាងប្រណី…

Thank you for join me !

Please follow me to get more song.

更多ខេមរៈ សិរីមន្ត熱歌

查看全部logo
សាលាចាំស្នេហ៍ ខេមរៈ សិរីមន្ត - 歌詞和翻唱