តើបងមានថ្ងៃនោះទេ?
នី រតនា
តំឡើងដោយ TSC Family, BO
១.មិនដឹងទេថាថ្ងៃស្អែក
នឹងទៅជាយ៉ាងណា
ចិត្តដែលស្រឡាញ់ជីវា
បងខ្វល់រៀងរាល់ថ្ងៃ
ស្រឡាញ់អូនមួយបងព្រួយខ្លាចមានគេជ្រែក
ខ្លាចអូនបែងចែកស្នេហ៍អោយអ្នកដទៃ
ព្រួយខ្លាចអូនមានអ្នកថ្មី
ខ្លាចស្រីថ្លៃជ្រើសគេ
២.មួយថ្ងៃប្រែខែជាឆ្នាំ អោយបងរង់ចាំអូន
វេលារំកិលផ្ទួនៗ អង្រួនទុក្ខកើនទ្វេ
ស្នេហ៍មួយនេះថ្ងៃមុខនឹងទៅជាយ៉ាងណា
តើយើងបានរៀបការជាមួយគ្នាដែរឬទេ
តើយើងអាចមានថ្ងៃនោះទេ មាសមេអើយ
៣.ចង់កាន់ដៃអូនចង់បណ្ដើរអូនចូលរោងការ
នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត
ផ្តល់ក្ដីសុខអោយត្រាណត្រើយ
៤.ពាក្យប្ដីសម្លាញ់បងចង់ឮចេញពីមាត់អូន
ចង់ក្បែររួមរស់កៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង
……ភ្លេង.....
២.មួយថ្ងៃប្រែខែជាឆ្នាំ អោយបងរង់ចាំអូន
វេលារំកិលផ្ទួនៗ អង្រួនទុក្ខកើនទ្វេ
ស្នេហ៍មួយនេះថ្ងៃមុខនឹងទៅជាយ៉ាងណា
តើយើងបានរៀបការជាមួយគ្នាដែរឬទេ
តើយើងអាចមានថ្ងៃនោះទេ មាសមេអើយ
ហូរ.....
៣.ចង់កាន់ដៃអូនចង់បណ្ដើរស្ងួនចូលរោងការ
នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត
ផ្តល់ក្ដីសុខអោយត្រាណត្រើយ
៤.ពាក្យប្ដីសម្លាញ់បងចង់ឮចេញពីមាត់អូន
ចង់ក្បែររួមរស់កៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង
៣.ចង់កាន់ដៃអូនចង់បណ្ដើរស្ងួនចូលរោងការ
នាថ្ងៃអនាគត
បងនឹងសាងគ្រួសារមួយដែលល្អបំផុត
ផ្តល់ក្ដីសុខអោយត្រាណត្រើយ
៤.ពាក្យប្ដីសម្លាញ់បងចង់ឮចេញពីមាត់អូន
ចង់ក្បែររួមរស់កៀកកើយ
សន្យាថានឹងថែត្រាណត្រើយ ពេញមួយជីវិតបង
៤.ពាក្យប្ដីសម្លាញ់បងចង់ឮចេញពីមាត់អូន
ចង់ក្បែររួមរស់កៀកកើយ
សន្យាថានឹងថែត្រាណត្រើយ
(ពោល) បងស្នេហ៍អូន
ពេញមួយជីវិតបង
thank you