menu-iconlogo
huatong
huatong
avatar

រំដួលដងស្ទឹងសង្កែ

ស៊ិន ស៊ីសាមុតhuatong
stevega14huatong
歌詞
作品
មហាសង្ក្រានច្រានឆ្នាំមួយទៅ

ទ្រូងសែនហ្មងសៅ

នឹកព្រួយក្រែងពៅឆាប់ភ្លេចរឿងដើម

រឿងបាត់ដំបងចងទងដង្ហើម

កាលជួបស្រីឆ្មើម

រដូវសន្សើមផ្ការីកស្គុះស្គាយ។

អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ

ភក្រ្ត័ដូចដួងខែ

ថ្ពាល់ខួចមានស្នេហ៍ នេត្រាពណ្ណរាយ

ហត្ថាខ្ចីល្ហក់សក់ខ្មៅរំសាយ

បងគន់មិនណាយ

ក្លិនខ្លួនឆោមឆាយរាយសំណាញ់ស្នេហ៍។

វិចិត្រករអើយ! កុំបាច់គូរអី!

នៅក្នុងលោកីស្រីល្អគ្មានទេ

មានតែរំដួលដងស្ទឹងសង្កែ

ដែលខ្ញុំលួចស្នេហ៍

ទោះរយខួបខែក៏នៅចាំចង។

ឥឡូវរដូវផ្ការីកវិលវិញ

ទ្រូងសែនទោម្នេញ

ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង

ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង

លិខិតនួនល្អង

បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ។

(ភ្លេង...)

វិចិត្រករអើយ! កុំបាច់គូរអី!

នៅក្នុងលោកីស្រីល្អគ្មានទេ

មានតែរំដួលដងស្ទឹងសង្កែ

ដែលខ្ញុំលួចស្នេហ៍

ទោះរយខួបខែក៏នៅចាំចង។

ឥឡូវរដូវផ្ការីកវិលវិញ

ទ្រូងសែនទោម្នេញ

ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង

ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង

លិខិតនួនល្អង

បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ។

សូមអរគុណ!

更多ស៊ិន ស៊ីសាមុត熱歌

查看全部logo