សំឡេងខ្លុយស្នេហ៏
សូរសំឡេងខ្លុយឮល្វើយៗ
ឱ!ខ្លុយអើយ ពិរោះម៉្លេះទេ
ខ្លុយស្នេហ៏អូននឹកស្រមៃ
រាត្រីស្ងាត់មិនគួរបាត់ប្រុសចរណៃ
សំឡេងអ្នកដាស់ស្រី នឹកថ្លៃគ្មានល្ហែល្ហើយ
សំឡេងខ្លុយ ដូចសម្ដីស្នេហ៏
អ្នកលួងលេាម ថ្នាក់ថ្នមបំពេ
ម្ចាស់ស្នេហ៏បាត់ទៅ ណាហើយ
សូរសំឡេងរសាត់តាមខ្យល់ ល្វើយៗ
ឱ! ម្ចាស់សំឡេងអើយ តើបងនៅទីណា?
តើ ជាតិនេះ យើងជួបគ្នាទេ?
ឱ! ខ្លុយស្នេហ៏
អូនថ្នាក់ថ្នមថែ ជាប់នឹងឱរា
ក្លិនពិដេារក្រអូបជាប់ នាសា
សូមរៀមរ៉ា មេត្តាយល់ចិត្តស្រីផង
ឱ! ខ្លុយស្នេហ៏ ថែចិត្តភក្ដី
ចិត្តស្នេហាស្មោះស្ម័គ្រ មេត្រី
រូបស្រីនៅរង់ចាំបង
ចាំជានិច្ច អូនឥតភ្លេចទេ ប្រុសបង
ចាំជួបជាគូគ្រង ជួបលុះដល់ថ្ងៃអវសាន្ត
... ភ្លេង ...
តើ ជាតិនេះ យើងជួបគ្នាទេ?
ឱ! ខ្លុយស្នេហ៏
អូនថ្នាក់ថ្នមថែ ជាប់នឹងឱរា
ក្លិនពិដេារក្រអូបជាប់ នាសា
សូមរៀមរ៉ា មេត្តាយល់ចិត្តស្រីផង
ឱ! ខ្លុយស្នេហ៏ ថែចិត្តភក្ដី
ចិត្តស្នេហាស្មោះស្ម័គ្រ មេត្រី
រូបស្រីនៅរង់ចាំបង
ចាំជានិច្ច អូនឥតភ្លេចទេ ប្រុសបង
ចាំជួបជាគូគ្រង ជួបលុះដល់ថ្ងៃអវសាន្ត