នាំមកជូនលោកអ្នកដោយ TS Cambodia(TSC FAM)
ដំឡើង&សរសេរដោយ PAT&TDA
បំណាច់ចិត្តស្នេហ៍ស្ទើរតែលេបបាន ស្ទើរតែលេបបាន
ចំពោះកល្យាណ ប្រាណបងលែងគិត
បងត្រូវតស៊ូលុះសូន្យជីវិត លុះសូន្យជីវិត
មិនឲ្យមាសស្និទ្ធិរបេះបានគេ
អូនល្អទាំងអស់
ស្រស់គ្មានទាស់ភ្នែក ស្រស់គ្មានទាស់ភ្នែក
ពេញចិត្តអនែក ដូចមេឃនិងខែ
ចិត្តបងស្រលាញ់ចុះចាញ់ក្តីស្នេហ៍ ចុះចាញ់ក្តីស្នេហ៍
ដូចខែរះពេញចុះចាញ់ពពក
ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង
បើព្រលឹងនៅស្ងៀមមិនសូវរាប់រក
មនុស្សដ៏ទៃមិនខ្ចីនឹកភ្នក មិនខ្ចីនឹកភ្នក
ចំពោះពន្លកខឹងផងស្នេហ៍ផង
ទើបតែឥលូវបងបានដឹងច្បាស់ បងបានដឹងច្បាស់
ថាខឹងពីព្រោះ សេចក្តីស្នេហ៍ស្នង
ប្រច័ណ្ឌព្រោះស្នេហ៍បែរខឹងនួនល្អង បែរខឹងនួនល្អង
កុំប្រកាន់បង ខឹងព្រោះស្រលាញ់
ឆ្ងល់ណាស់ជួនកាលចិត្តបងឆាប់ខឹង
បើព្រលឹងនៅស្ងៀមមិនសូវរាប់រក
មនុស្សដ៏ទៃមិនខ្ចីនឹកភ្នក មិនខ្ចីនឹកភ្នក
ចំពោះពន្លកខឹងផងស្នេហ៍ផង
ទើបតែឥលូវបងបានដឹងច្បាស់ បងបានដឹងច្បាស់
ថាខឹងពីព្រោះ សេចក្តីស្នេហ៍ស្នង
ប្រច័ណ្ឌព្រោះស្នេហ៍បែរខឹងនួនល្អង បែរខឹងនួនល្អង
កុំប្រកាន់បង ខឹងព្រោះស្រលាញ់