menu-iconlogo
huatong
huatong
avatar

អកបឹងកន្សែង (Remastered)

Sinn Sisamouthhuatong
ponceo25huatong
歌詞
作品
ជ្រោះជ្រងសែនជ្រៅ ទឹកនៅស្ងៀមនឹង

ដងព្រៃស្ងាត់ឈឹង ដាក់នាមហៅបឹងកន្សែង

សារាយព្រលឹត កៀកកើយប្រឡែង

ថ្ងៃចរចាំងសូរ្យសែង ឱះឱ! កន្លែងកម្សាន្ត

ថ្ងៃត្រង់រៃយំ សណ្តំដួងចិត្ត

ឃើញផ្កាព្រលឹត ស្រពោនក្រៀមស្វិតឱបប្រាណ

អកទួញសាសព្ទ ទំនួញខកខាន

រំឮកខ្ញុំឱ្យឃ្លាន នឹកដល់មេរៀនស្នេហា

ខ្ញុំឆ្លុះភ័ក្ត្រា ទឹកថ្លាដូចពេជ្រ

ភ្នែកខ្ញុំប្រឹងធ្មេច បំភ្លេចចិន្តា

ជំនោរបឹងកន្សែង ខ្សឹបថ្លែងប្រាប់ថា

កំពង់ថ្មដា គង្គាលិចហើយ

សល់តែកន្សែង ប្រឡែងមាត់បឹង

អកយំទន្ទឹង ស្រែកហៅព្រលឹងឱ្យឆ្លើយ

គក់ទ្រូងអង្រន់ បេះដូងឱ្យស្បើយ

សែនស្រណោះកាត់ត្រើយ ស្នេហាខ្ញុំអើយ! ទៅណា

ខ្ញុំឆ្លុះភ័ក្ត្រា ទឹកថ្លាដូចពេជ្រ

ភ្នែកខ្ញុំប្រឹងធ្មេច បំភ្លេចចិន្តា

ជំនោរបឹងកន្សែង ខ្សឹបថ្លែងប្រាប់ថា

កំពង់ថ្មដា គង្គាលិចហើយ

សល់តែកន្សែង ប្រឡែងមាត់បឹង

អកយំទន្ទឹង ស្រែកហៅព្រលឹងឱ្យឆ្លើយ

គក់ទ្រូងអង្រន់ បេះដូងឱ្យស្បើយ

សែនស្រណោះកាត់ត្រើយ ស្នេហាខ្ញុំអើយ! ទៅណា

更多Sinn Sisamouth熱歌

查看全部logo
អកបឹងកន្សែង (Remastered) Sinn Sisamouth - 歌詞和翻唱