បទ : សារាយអណ្ដែត
អឺយ! សារាយអើយ! អណ្ដែត
បងអឺយ! បង
សារាយ អណ្ដែត
ត្រសែត អឺយ! ដោយទង
/.. .. /
អឺយ! កំពីងអើយ! ពួយបង
បងអើយ! បង
កំពីងអើយ! ពួយបង
អណ្ដែតត្រសង ជាប់ទង
ឱ! សារាយ
អឺយ! ស្រលាញ់អើយ! ពេញប្រាណ
បងអើយ! បង
ស្រលាញ់ណាស់ គ្មានណាយ
បងឃ្លាតទៅឆ្ងាយ ឲ្យស្រី
ឱ! ចំបែង
អឺងអើយ! ចំបែងអើយ!
/.. .. /
អឺយ! ពេលបងអើយ!
ឃ្លាតទៅ បងអើយ! បង
អូននៅអើយ! ម្នាក់ឯង
វិលវល់ដូចខ្លែង វង្វេង
ឱ! តាមខ្យល់
អឺយ! ស្ដាយភក្រ្តអើយ! ល្អទ្រង់
បងអើយ! បង
ស្ដាយត្រង់អើយ! ចេះប្ដូរ
សុខឥតអំពុល មកដល់
ឱ! រូបស្រីអើយ!
មកដល់ រូបស្រី
/.. .. /
អឺយ! ថ្ងៃណាបង
ឱ! វិលវិញ
បងអើយ! បង
អូនទន្ទេញ រាល់ថ្ងៃ
សូមប្រុស ប្រណី កុំចោល
ឱ! ស្រីយូរពេកអើយ!
កុំចោល ស្រីយូរ
សូមអរគុណ