Lyrics: ឱ្យអត់ស្រឡះទៅ
ខេម&មាស សុខសោភា
ស_ឱ្យអត់ស្រឡះទៅ
នៅមិននៅគេដណ្ដឹងបាត់
គេឆ្ងាយខំស្កាត់
ចូលមកចែងចាត់
ដល់ពុកម៉ែស្រី
ម៉ែលើកឲ្យគេ
ព្រោះបងតាប៉ែយឺតពេកនោះអី
ស្អប់ណាស់ មិនបាច់ជួបស្រី
អូនយំរាល់ថ្ងៃ ព្រោះតែរឿងហ្នឹង
ប_ឱ្យអត់ស្រឡះទៅ
នៅមិននៅមិនព្រមប្រកែក
ម្ដេចមិនប្រឹងស្រែក
បើគាត់បែងចែកតាមចិត្តអញ្ជឹង
តែអូនណាស់ដែរ
ប្រហែលពេញចិត្តគេនោះទេដឹង
ទើបស្ងាត់ មកដល់ថ្ងៃហ្នឹង
មកធ្វើជាខឹង នេះលេសមែនទេ
ស_តោះទៅស្បថ តោះទៅស្បថ
នែ៎!បើបងប្រាកដ
ថាអូនស្នេហ៍គេ
អូនប្រកែកហើយ មិនឈ្នះពុកម៉ែ
អូនប្រកែកហើយ មិនឈ្នះពុកម៉ែ
ប_ហេតុអីមិនតេ ហៅបងទៅជួយ
ហេតុអីមិនតេ ហៅបងទៅជួយ
ស_ឱ្យអត់ស្រឡះទៅ
បើសិននៅ យូរដណ្ដឹងទៀត
អូននឹងឈប់ឆ្លៀត
ឈប់មកជួបទៀត
ច្បាស់ឱ្យបងព្រួយ
ប_ដឹងអូននិយាយលេង
អត់យកអ្នកណា
ចាំយកបងមួយ
ធានាមិនឲអូនព្រួយ
រកលុយបានហើយ
ចូលដណ្ដឹងភ្លែត
ស_ហ៊ឺ!មិនដឹងសន្សំលុយអង្កាលបានគ្រប់ទេបង
ចងការធនាគារ ការហ្មងទៅ
វីតៗទៅបង! ហ៊ឺស
..........................
ស_តោះទៅស្បថ តោះទៅស្បថ
នែ៎!បើបងប្រាកដ
ថាអូនស្នេហ៍គេ
អូនប្រកែកហើយ មិនឈ្នះពុកម៉ែ
អូនប្រកែកហើយ មិនឈ្នះពុកម៉ែ
ប_ហេតុអីមិនតេ ហៅបងទៅជួយ
ហេតុអីមិនតេ ហៅបងទៅជួយ
ស_ឱ្យអត់ស្រឡះទៅ
បើសិននៅ យូរដណ្ដឹងទៀត
អូននឹងឈប់ឆ្លៀត
ឈប់មកជួបទៀត
ច្បាស់ឲបងព្រួយ
ប_ដឹងអូននិយាយលេង
អត់យកអ្នកណា
ចាំយកបងមួយ
ធានាមិនឲអូនព្រួយ
រកលុយបានហើយ
ចូលដណ្ដឹងភ្លែត
ស_ហ៊ឺ!មិនដឹងសន្សំលុយអង្កាលបានគ្រប់ទេបង
ចងការធនាគារ ការហ្មងទៅ
វីតៗទៅបង! ហ៊ឺស
..............អរគុណ................