អូនមកខ្សឹបប្រាប់បង
ថាអូនចង់ប្តូររាប់អានគ្នា
ចំណែកឯវេលាធ្លាប់ស្នេហ៍អូនសុំចប់
ស្នេហាដែលផ្អែមល្ហែម
ឈឺចាប់គឺបងមិនដែលធ្លាប់
ពេលនេះអូនសុំចប់ បងមានតែស្របតាម
មិនមែនជាសុបិន
តែជារូបភាពស្តែងច្បាស់ៗ
ចង់ប្រាប់ថាឈឺណាស់ តែបងមិនអាចហាម
ឈឺក្បាលហើយវិលមុខ
សង្សារប្តូរមកការរាប់អាន
ស្នេហ៍ខ្ញុំទៀតមិនបានព្រោះគេមានថ្មីហើយ
ជាតិនេះខ្ញុំកើតមក
គឺសម្រាប់តែគេបោះបង់ចោល
ចុងបញ្ចប់តែលតោល
គ្មានស្នេហ៍ក្បែរឡើយ
បើចង់ត្រឹមរាប់អាន
ហេតុអ្វីពីដំបូងមិនព្រមឆ្លើយ
ម្តេចចាំបាច់ស្រលាញ់គ្នាហើយ
ប្រែពេលនេះ
មិនមែនជាសុបិន
តែជារូបភាពស្តែងច្បាស់ៗ
ចង់ប្រាប់ថាឈឺណាស់ តែបងមិនអាចហាម
ឈឺក្បាលហើយវិលមុខ
សង្សារប្តូរមកការរាប់អាន
ស្នេហ៍ខ្ញុំទៀតមិនបានព្រោះគេមានថ្មីហើយ
ជាតិនេះខ្ញុំកើតមក
គឺសម្រាប់តែគេបោះបង់ចោល
ចុងបញ្ចប់តែលតោល
គ្មានស្នេហ៍ក្បែរឡើយ
បើចង់ត្រឹមរាប់អាន
ហេតុអ្វីពីដំបូងមិនព្រមឆ្លើយ
ម្តេចចាំបាច់ស្រលាញ់គ្នាហើយ
ប្រែពេលនេះ
ជាតិនេះខ្ញុំកើតមក
គឺសម្រាប់តែគេបោះបង់ចោល
ចុងបញ្ចប់តែលតោល
គ្មានស្នេហ៍ក្បែរឡើយ
បើចង់ត្រឹមរាប់អាន
ហេតុអ្វីពីដំបូងមិនព្រមឆ្លើយ
ម្តេចចាំបាច់ស្រលាញ់គ្នាហើយ
ប្រែពេលនេះ
មនុស្សស្មោះរងគ្រោះឈឺ
អ្នកណាឮការឈឺចាប់ខ្ញុំ
ស្រែកចេញពីអារម្មណ៍កំពុងគ្រាំខ្លាំង
ព្រោះស្នេហ៍ប្រែមនុស្សម្នាក់
ធ្លាប់រស់រាយប្រែជាភាំងៗ
ហេតុស្រលាញ់ខ្លាំង មិនដឹងស្បើយពេលណា