ខ្ញុំលើកម្រាមដប់ ខ្ចប់ដោយលោហិត
សុំច្រៀងរឿងពិត រឿងអ្នកប្រដាល់
គ្មានអ្នកអើពើ គ្មានអ្នកណាយល់
ជីវិតវិលវល់ រស់កំដរគេ
ពេលឡើងប្រគួតប្រឹងអួតស្រែកហ៊ោរ
យប់ឡើងដេកថ្ងូរ ឈាមដក់ពេញប្រាណ
ថ្ងៃខ្លះខ្លួនខ្សោយទប់ទល់លែងបាន
ដូចសត្វតិរិច្ឆាន ត្រូវគេវាយដំ
នេះហើយជីវិតជាអ្នកប្រដាល់
មិនដឹងថាកាល ណាផុតហ្ម៉ងសៅហ្មង
ព្រះអើយ!សូមជូយ ដោះស្រាយចំណង
អាសូរ ខ្ញុំផងឆ្លង ផុតទុកនេះ...អឺយ!
ឱ!បងប្អូូូនអើយ! កុំខឹងខ្ញុំឡើយ
ខ្ញុំច្រៀងដង្ហើយ ពាក្យពីតប៉ុណ្ណឹង
ខ្ញុំមិនចង់លាក់ ចង់អោយអ្នកដឹង
មេត្តាជួយថ្លឹង អោយតម្លៃផង
....សូមអគុណ!...