ខ្ញុំច្រៀងរឿងពិត ជិវិតក្មេងពាល
ពេលឈឺទើបដឹងគ្រាំគ្រា
កាលជាធ្វើបាបគ្រួសារ
បំផ្លាញម៉ែឳ បំផ្លាញមនុស្សក្បែរកាយា
ដល់ឈឺទើបទឹកនេត្រា
ចោទថាលោកាអប្រិយ
មិត្តភក្តិគូកន បំប៉នទុក្ខសោក
ផ្លូវត្រូវមើលឃើញស្មោកគ្រោក
ដៃលូកស្រវាផ្លូវខុស លុយឲ្យទៅរៀន
ខ្ញុំបែរគេចសាលាស្មោះ
ឥឡូវភ្ញាក់ខ្លួនហួសអស់
ជាប់កោះខ្នោះឃ្នាងទុក្ខា
ទឹកភ្នែកក្មេងពាល ច្រៀងដៀលលោកា
យកពុកម៉ែខ្ញុំទៅណា
នេត្រាខ្ញុំមើលមិនឃើញ!អើយ
សល់ត្រឺមរូមថត ប្រឡាក់រោមដោយផ្សែងភ្លើង
ហេតុអ្វីស្ងាត់ម្ល៉េះផ្ទះយើង?
ពេលឃើញកូនស្លុតចិន្ដា
លាហើយគ្រឿងញៀនបំពានជិវិត
លាពាក្យក្មេងពាលឧក្រិដ្ធ
ផ្ដាំមិត្តជួយពិចារណា
កុំឲ្យដូចខ្ញុំ ត្រូវរងសង្គមដៀលថា
ចង់ត្រលប់ជុំគ្រួសារ
ចិន្ដាបានបានត្រឹមសោកស្ដាយ
ភ្លេង...
ទឹកភ្នែកក្មេងពាល ច្រៀងដៀលលោកា
យកពុកម៉ែខ្ញុំទៅណា
នេត្រាខ្ញុំមើលមិនឃើញ!អើយ
សល់ត្រឺមរូមថត ប្រឡាក់រោមដោយផ្សែងភ្លើង
ហេតុអ្វីស្ងាត់ម្ល៉េះផ្ទះយើង?
ពេលឃើញកូនស្លុតចិន្ដា
លាហើយគ្រឿងញៀនបំពានជិវិត
លាពាក្យក្មេងពាលឧក្រិដ្ធ
ផ្ដាំមិត្តជួយពិចារណា
កុំឲ្យដូចខ្ញុំ ត្រូវរងសង្គមដៀលថា
ចង់ត្រលប់ជុំគ្រួសារ
ចិន្ដាបានបានត្រឹមសោកស្ដាយ...
!អគុណសំរាប់ការចូលរួម!