*ដំឡើងអក្សរ និងចម្រៀងដោយ៖ ផាន់ សុភក្តី
១[...]បន្ទប់រៀននេះលែងមានអូនហើយ
ស្ងាត់ទាំងសម្លេងឆ្លងឆ្លើយ
ទុកឲ្យបងនៅម្នាក់ឯង
តុធ្លាប់មានអូន ថ្ងៃនេះស្ងួនបាត់ពីកន្លែង
រឹតនឹកឲ្យរឹតចំបែង ប្រលែងត្រឹមក្ដីស្រមៃ
២[...]ស្នេហ៍វ័យសិក្សាវាសនាមិនគាប់
ក្រោយពេលបានប្រលងជាប់
អភ័ព្វព្រាត់ស្នេហ៍ថ្លើមថ្លៃ
គោរពម៉ែឳពាលពៅកាត់ចិត្តទាំងអាល័យ
ព្រមតាមពាក្យគេចូលស្ដី
ចរណៃឆ្លើយទាំងទឹកភ្នែក
R[...]បងត្រូវដើរចេញ ពីអូន
ព្រោះបងដឹងខ្លួនមិនគួរនៅជ្រែក
ចិត្តស្នេហ៍យ៉ាងណា ត្រូវតែបែងចែក
បេះដូងត្រូវហ៊ានពុះហែក
រំលែកតាមចិត្តពុំងារ
៣[...]លទ្ធផលល្អគាប់បានជាប់បាក់ឌុប
តែស្នេហ៍បែរត្រូវបញ្ចប់
ត្រលប់ឲ្យទ្រូងគ្រាំគ្រា
មិនហ៊ានអន់ចិត្ត ទុកមុខរាប់គ្នា
តែសូមជូនពរពុំងារ
ស្រលាញ់គ្នាលុះចាស់កោងខ្នង
ភ្លេង....
Tel for request the song 010-48-48-69
R[...]បងត្រូវដើរចេញ ពីអូន
ព្រោះបងដឹងខ្លួនមិនគួរនៅជ្រែក
ចិត្តស្នេហ៍យ៉ាងណា ត្រូវតែបែងចែក
បេះដូងត្រូវហ៊ានពុះហែក
រំលែកតាមចិត្តពុំងារ
៤[...]លទ្ធផលល្អគាប់បានជាប់បាក់ឌុប
តែស្នេហ៍បែរត្រូវបញ្ចប់
ត្រលប់ឲ្យទ្រូងគ្រាំគ្រា
មិនហ៊ានអន់ចិត្ត ទុកមុខរាប់គ្នា
តែសូមជូនពរពុំងារ
ស្រលាញ់គ្នាលុះចាស់កោងខ្នង
14-11-2018
អរគុណ!