ស្រូវរង់ចាំភ្លៀង ខែរង់ចាំរាត្រី
ដូចរូបស្រី ចាំប្រុសថ្លៃវិលរួមស្នេហា
ពាក្យសន្យាបងផ្តាំ ឱ្យចាំទទួលថ្លៃ
តែបីថ្ងៃ បងវិលវិញ
ដានអនុស្សា កាលយើងឃ្វាលក្របី
នៅថ្មីៗមិនសមអីបាត់បង់កល្យាណ
ដានជើងថ្លៃនិងអូន មិនទាន់រលុបស្នាម
ចាំភុំផាន មករួមស្នេហ៍
ដានជើងក្របី គ្មានថ្ងៃនឹងអាចលុបបាន
ទុកស្លាកស្នាម ដាមជាប់ជាសាក្សី
ថ្ងៃយើងព្យួរស្រែ អូនជិះលើខ្នងក្របី
បងបណ្តើរស្រី ពិសីនៅចាំបានទេ
ឱទីក្រុងអើយ ម្តេចឡើយមិនហៅថ្លៃ
ឱ្យវិលវៃមកជួបស្រីតាមពាកសន្យា
ម្តេចមិនប្រាប់គេថា ខ្ញុំរស់នៅឯកា
គ្រាំឈឺផ្សា ចាំរូបគេ
ភ្លេង
ដានជើងក្របី គ្មានថ្ងៃនឹងអាចលុបបាន
ទុកស្លាកស្នាម ដាមជាប់ជាសាក្សី
ថ្ងៃយើងព្យួរស្រែ អូនជិះលើខ្នងក្របី
បងបណ្តើរស្រី ពិសីនៅចាំបានទេ
ឱទីក្រុងអើយ ម្តេចឡើយមិនហៅថ្លៃ
ឱ្យវិលវៃមកជួបស្រីតាមពាកសន្យា
ម្តេចមិនប្រាប់គេថា ខ្ញុំរស់នៅឯកា
គ្រាំឈឺផ្សា ចាំរូបគេ
ម្តេចមិនប្រាប់គេថា ខ្ញុំរស់នៅឯកា
គ្រាំឈឺផ្សា ចាំរូបគេ
គ្រាំឈឺផ្សា តែម្នាក់ឯង