menu-iconlogo
huatong
huatong
avatar

ម្លប់ដើមស្រឡៅ

រស់ សេរីសុទ្ធា/ស៊ិន ស៊ីសាមុតhuatong
T.S.C👑K-Vanokor🎤🎶💝huatong
Liedtext
Aufnahmen
បទៈ ម្លប់ដើមស្រឡៅ

ដំឡើងដោយ T.S.C Family

Vanokor

(ស) ក្អែកខ្មៅបូលយំ អើយ

លើភ្នំផ្កាយព្រឹក អើយ

សំឡូតអូននឹក

រលឹកអូរដា

ស្នឹងស្ដៅត្រែងត្រាំង

ជីសាងទ្រូងខ្លា

បល្ល័ង្កជលសា

បុស្បា ផ្កាព្រៃ

(ប) យើងនាំគ្នារត់ អើយ

កាត់ភ្នំដំបង អើយ

កំពង់ចម្លង

ក្រោមម្កុដស្នេហ៍ថ្មី

ស្រឡៅស្រឡូន

ភ្នំកូនដំរី

សន្សើមជោគដី

ដៃអូន ជាខ្នើយ

(ស) ត្រកួនព្រលិត

ចិត្តដូចតែគ្នា

ស្មោះនឹងស្នេហា

ពុំដែល កន្តើយ

(ប) បងនឹងពុះពារ

លុះត្រា ដល់ត្រើយ

អូនកុំព្រួយឡើយ

ណាស្រស់ពាល ពៅ

ចង្រិតស្រែកច្រៀង អើយ

ចម្រៀងអភ័ព្វ អើយ

មន្តស្នេហ៍ព្រៃគប់

ម្លប់ដើម ស្រឡៅ

(ស) អូនលង់បេះដូង

ជូនទ្រូងប្រុសពៅ

ពេលនេះតទៅ

យើងបាន សុខ អើយ

--{ភ្លេង}--

(ប) ចង្រិតស្រែកច្រៀង អើយ

ចម្រៀងអភ័ព្វ អើយ

មន្តស្នេហ៍ព្រៃគប់

ម្លប់ដើម ស្រឡៅ

(ស) អូនលង់បេះដូង

ជូនទ្រូងប្រុសពៅ

ពេលនេះតទៅ

យើងបាន សុខ អើយ

(រួម) ពេលនេះតទៅ..

យើងបាន.. សុខ..អើយ..

ចប់

Mehr von រស់ សេរីសុទ្ធា/ស៊ិន ស៊ីសាមុត

Alle sehenlogo