menu-iconlogo
huatong
huatong
avatar

កូនស្រីអ្នកនេសាទ

រស់ សេរីសុទ្ធាhuatong
🔱T.S.C.ŔOøOóOôOōO☆♡♪huatong
Liedtext
Aufnahmen
Lyrics ដោយ ផានិត

ឱ!ភូមិបាក់ ព្រានាពេល

សូរិយារៀបលិច

រលកព្រិចៗ រំលិចពណ៌ព្រំ

សុវណ្ណ

ពពករសាត់ កាត់មេឃនា

ពេលសាយ័ណ្ហ

ឯនាយ ផ្គរលាន់លាន់ឮ

សែនឆ្ងាយស្រណោះ

ភូមិអ្នក នេសាទអណ្តែត

លើផ្ទៃជលសា

ជំនោរសីហា កត់ត្រា

រឿងដើម ទាំងអស់

កាលបង និងអូន សាងក្បូន

ស្នេហាយ៉ាងស្មោះ

ឥឡូវ រូបប្រុសបោះបង់

ចោលអូនឯកា

ធ្វើម្តេចរូប អូនជាកូន

ស្រីអ្នកនេសាទ

ជាផ្កាមិនស្អាត ប្រលាក់

ជាប់ក្លិនមច្ឆា

បងស្គាល់ ជាតិហើយ

បោះផ្កាចោល ក្នុងជលសា

នេះហើយវាសនា

បុប្ជានៅភូមិ បាក់ព្រា

បាក់ព្រែ ព្រកទ្រព្យ

បង្កប់រឿងស្នេហ៍ អ្នកក្រ

ដូចព្រាហ្មកេស ត្រូវប្តីយក

ទៅប្រហារ

ចាប់តាំង ពីប្រាំង

រហូតដល់ ខែវស្សា

ក៏ប្រុសស្នេហា

មិនឃើញយាត្រា

វិលវិញ

ភ្លេង

ធ្វើម្តេចរូប អូនជាកូន

ស្រីអ្នកនេសាទ

ជាផ្កាមិនស្អាត ប្រលាក់

ជាប់ក្លិនមច្ឆា

បងស្គាល់ ជាតិហើយ

បោះផ្កាចោល ក្នុងជលសា

នេះហើយវាសនា

បុប្ជានៅភូមិ បាក់ព្រា

បាក់ព្រែ ព្រកទ្រព្យ

បង្កប់រឿងស្នេហ៍ អ្នកក្រ

ដូចព្រាហ្មកេស ត្រូវប្តីយក

ទៅប្រហារ

ចាប់តាំង ពីប្រាំង

រហូតដល់ ខែវស្សា

ក៏ប្រុសស្នេហា

មិនឃើញយាត្រា

វិលវិញ

សូមអរគុណបាទ

Mehr von រស់ សេរីសុទ្ធា

Alle sehenlogo