menu-iconlogo
huatong
huatong
avatar

កំពង់ចាមកំពង់ចិត្ត

ស៊ិន ស៊ីសាមុតhuatong
proud_american_2005huatong
Liedtext
Aufnahmen
I. ពេលបងឃើញអូន នាងចុះងូតទឹក

ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់

អូនអើយអូនល្អ លើសគេទាំងអស់

បងចង់ស្គាល់ឈ្មោះ តើពីរោះយ៉ាងណា។

II. រាងរាវស្ទាវតូច ដូចកិន្នរី

ឆោមឆើតពិសី គន់គាប់់នេត្រា

ដំណើរល្វតល្វន់ គន់មានលក្ខិណា

រៀមស្លុងចិន្តា ឃើញផ្កាល្អឯក។

R. ឱ!កំពង់ចាម កំពង់ចិត្តអើយ

រៀមសូមគៀកកើយ កែវកុំប្រកែក

បើអូនប្រកាន់ ទ្រូងបងនឹងបែក

កែវកុំប្រកែក ទទួលបងទៅ។

III. បងសូមផ្ញើរប្រាណ នឹងស្ងួនពិសី

បងសូមថ្នមបី ស្រស់ស្រីពាលពៅ

ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ

បងបំពេពៅ លុះសូន្យសង្ខារ៕

R. ឱ!កំពង់ចាម កំពង់ចិត្តអើយ

រៀមសូមគៀកកើយ កែវកុំប្រកែក

បើអូនប្រកាន់ ទ្រូងបងនឹងបែក

កែវកុំប្រកែក ទទួលបងទៅ។

III. បងសូមផ្ញើរប្រាណ នឹងស្ងួនពិសី

បងសូមថ្នមបី ស្រស់ស្រីពាលពៅ

ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ

បងបំពេពៅ លុះសូន្យសង្ខារ៕

Mehr von ស៊ិន ស៊ីសាមុត

Alle sehenlogo