បទ: នឹកអូន (Miss you Baby) 
តំឡើងដោយ TSC Family 
Vanokor 
អូនអើយ 
បងនឹកមាសស្ងួន 
នឹមនួនអូននៅទីណា 
សន្សើមធ្លាក់ 
មកហើយជីវ៉ា 
ចង់ប្រាប់អូនថា 
បងរងាណាស់ 
ធ្លាប់ប្រលែង លេងនឹងគ្នា 
ពុំងារអូនតែងញញឹម 
រាល់ពេល អូនមានទុក្ខបងដឹង 
ព្រលឹងជាបេះដូងបង 
ឆ្លើយមកអូន ផ្ញើរតាមវាយោ 
ផ្លោះប្តូរចម្លើយក្នុងចិត្ត 
បើលឺពិត 
សូមអូននិម្មិត 
រូបវរលក្ខណ៍ តាមស្បៃរាត្រី 
បងសុំត្រឹមជួបក្នុងសុបិន 
សុំឃើញស្នាមញញឹមស្រី 
ទោះបីគ្មាននិស្ស័យជួបគ្នា 
ទាមទារត្រឹមអូននឹកបង.. 
អូនដឹងខ្លួនទេនិមល 
គ្រប់ពេលនឹកស្នេហ៍ស្នង 
បងតែងឃើញ 
ស្រមោលនួនល្អង មកផ្តោះផ្តង 
កំដរបងរាល់ថ្ងៃ 
ធ្លាប់ប្រលែងលេងនឹងគ្នា 
ពុំងារអូនតែងញញឹម 
រាល់ពេល អូនមានទុក្ខបងដឹង 
ព្រលឹងជាបេះដូងបង 
ឆ្លើយមកអូន ផ្ញើរតាមវាយោ 
ផ្លោះប្តូរចម្លើយក្នុងចិត្ត 
បើលឺពិត 
សូមអូននិម្មិត 
រូបវរលក្ខណ៍តាម ស្បៃរាត្រី 
បងសុំត្រឹមជួបក្នុងសុបិន 
សុំឃើញស្នាមញញឹមស្រី 
ទោះបីគ្មាននិស្ស័យជួបគ្នា 
ទាមទារត្រឹមអូននឹកបង.. 
ជីវិតនេះស្នេហ៍តែអូនមួយ 
ឪបទុកព្រួយម្នាក់ឯង 
ទ្រាំឈឺវេទនា 
ទ្រូងតឹងណែន 
ចំបែងទ្រាំរស់ 
ស្ម័គ្រស្មោះតែអូន... 
ឆ្លើយមកអូន ផ្ញើរតាមវាយោ 
ផ្លោះប្តូរចម្លើយក្នុងចិត្ត 
បើលឺពិត 
សូមអូននិម្មិត 
រូបវរលក្ខណ៍ តាមស្បៃរាត្រី 
បងសុំត្រឹមជួបក្នុងសុបិន 
សុំឃើញស្នាមញញឹមស្រី 
ទោះបីគ្មាននិស្ស័យជួបគ្នា 
ទាមទារត្រឹមអូននឹកបង.. 
ចប់