បងល្ងង់ណាស់មែនទេ 
ដែលព្រមឱ្យអូនទៅ 
បើចង់ឃាត់ពៅ ក៏មិនបាន 
ចង់ឱបអូនចុងក្រោយ 
ទោះមិនអាចឃាត់ប្រាណ 
មិនអាចលុបស្នាមដែលហួសហើយ 
រឿងនិទានមុនចូលគេង 
ដៃឆ្វេងបងជាខ្នើយ 
សំឡេងអូនល្វើយៗ សែនកក់ក្តៅ 
ឥឡូវបាត់ពៅទៅណា 
បើអូនទៅស្នេហ៍គេ មាសមេមិនវាចា 
ប្រាប់មកជីវា រៀមរានឹងកាត់ចិត្ត 
ហេតុអ្វីធ្វើមិនដឹង ព្រលឹងមិនអាណិត 
បើប្រាប់ការពិត ក៏ព្រមឱ្យអូនទៅ 
បើអូនជារូបបង គង់ឈឺចាប់ដូចគ្នា 
ស្នេហ៍ក្រៅវេលា ក្រៅចិត្តស្រី 
ស្នេហ៍ត្រឹមពេលអផ្សុក 
ឃាត់ទុកក៏គ្មានន័យ 
កែវភ្នែកគិតអ្វីបងក៏ដឹង 
រឿងនិទានមុនចូលគេង 
ដៃឆ្វេងបងជាខ្នើយ 
សំឡេងអូនល្វើយៗ សែនកក់ក្តៅ 
ឥឡូវបាត់ពៅទៅណា 
បើអូនទៅស្នេហ៍គេ មាសមេមិនវាចា 
ប្រាប់មកជីវា រៀមរានឹងកាត់ចិត្ត 
ហេតុអ្វីធ្វើមិនដឹង ព្រលឹងមិនអាណិត 
បើប្រាប់ការពិត ក៏ព្រមឱ្យអូនទៅ 
ភ្លេង 
បើអូនទៅស្នេហ៍គេ មាសមេមិនវាចា 
ប្រាប់មកជីវា រៀមរានឹងកាត់ចិត្ត 
ហេតុអ្វីធ្វើមិនដឹង ព្រលឹងមិនអាណិត 
បើប្រាប់ការពិត ក៏ព្រមឱ្យអូនទៅ 
បើប្រាប់ការពិត ក៏ព្រមឱ្យអូនទៅ