ស-ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ
នៅឆ្ងាយពេកធ្វើម្តេចទៅដល់
ចិត្តស្នហ៍នៅតែអំពល់
នៅតែខ្វល់រាល់ថ្ងៃខ្លោចផ្សា
ប-ស្នេហ៍អើយស្នេហ៍ដូចជើងមេឃ
ឆ្ងាយអនេកឆ្ងាយពីហត្ថា
គ្មានសង្ឃឹមថាបានឡើយណា
គេងសោកាកណ្តោចកណ្តែង
ស-ថ្ងៃណាទើបមេឃប្រណី
អោយស្រីផុតក្តីចំបែង
ប- ស្នេហ៍ស្រីមានន័យដូចផ្សែង
ចំបែងក្រែងចាប់មិនបាន
គេងចាំលុះសូន្យសង្ខា
ស-ព្រេងវាសនា បានជួបប្រាណ
ស+ប បើជួបៗលុះអវសាន
កល្យាណហើយនិងរូបបង
♫.....ភ្លេង.....♫
ស-ថ្ងៃណាទើបមេឃប្រណី
អោយស្រីផុតក្តីចំបែង
ប- ស្នេហ៍ស្រីមានន័យដូចផ្សែង
ចំបែងក្រែងចាប់មិនបាន
គេងចាំលុះសូន្យសង្ខា
ស-ព្រេងវាសនា បានជួបប្រាណ
ស+ប- បើជួបៗលុះអវសាន
កល្យាណហើយនិងរូបបង
កល្យាណហើយនិងរូបបង
កល្យាណហើយនិងរូបបង
... សូមអរគុណ ...