អនអើយស្រីអន
1 បងសូមផ្តាំថា អនអើយស្រីអន..
សូមបើកវំាងនន អោយបងឃើញភក្រ្ត័
ដឹងចិត្តបងទេ ថាបងលួចស្មគ្រ័
កន្សែងស្រីប៉ាក់ បងសូមថ្នាក់ថ្នម
2 កន្សែង ស អើយកន្សែង ស សូត្រ
ជ្រលក់ព្រហូត រំយោលផ្កាខ្ទុម
អូនហូតដៃឯង ល្អហើយសែនសម
អូនស្រីក្រមុំ ផ្ញើរមកអោយបង
1 កន្សែង..កន្សែងសូត្រអើយ
កន្សែងសូត្រស្រី កន្សែងនិស្សយ័
កន្សែងចំណង..
អប់ក្លិនចំប៉ា បុប្ផាម្លិះផង
លើកថើបម្តងៗ បងចង់តែយំអើយ....
️️️..... ភ្លេង..... ️️
2 ឱ!កន្សែងអើយ កន្សែងសូត្រអើយ
មានតែអ្នកហើយ ជាគូរឧត្តម
ឯខ្លួនម្ចាស់ឯង គេពួនសម្ងំ
ទុកអោយខ្ញុំយំ យំលុះមរណា
1 ខ្ញុំសូមប្រាប់ស្រី ទោះបីខ្ញំស្លាប់
ក៍មិនហ៊ានប្រាប់ថាខ្ញុំស្នេហា
ព្រោះគុណស្រីអន ស្មើរនឹង បុព្វតា
តើអោយនរណា ហាស្តីនឹងរួច....
2 ចំរៀងៗ ច្រៀងសូម អនអើយស្រីអន
សូមបើកវំាងនន ផាត់ស្បៃបង្អួច
អោយបងសូមទោស ដែលបងហ៊ានលួច
ចងចិត្តកំហូច ថើបកន្សែងស្រី...
Thank You!