ខ្យល់អើយ
ជួយលួងលោមបំពេ
គួចនាំក្ដីស្នេហ៍ មកក្បែរចិត្តកាយ
បុប្ផា ក្រពុំក្លិនសាយ ក្រេបមិនណាយ
ពិតឥតល្អៀង
ខ្យល់អើយ ខ្យល់ជំនោរវាសនា
បក់ជួប ធីតា ដែលខ្ញុំប៉ងស្ម័គ្រ
ជាតិនេះ បងពិតជំពាក់
ពឹងពុំនាក់ ស្រីកំពូល ដួងចិត្ត
ជំនោរវាសនា បក់គួចផ្សាចិត្តអូន
គួចចិត្តនឹមនួន ឲ្យស្ងួន មេត្តា
ខ្យល់អើយ អ្នក កុំរេវេរវៀច
ជោរនាច ជំនោរវាសនា
បក់ឲ្យ ជួបហើយបាត់ទៅណា
ស្នេហា អ្នកលាក់បំបាំង ភ្នែក ខ្ញុំ
ទ្រូងអើយ ពេលនេះស្រែកយំ
បាត់រូបមុំ
កម្មជំនោរវាសនា
ភ្លេង 🎼
ជំនោរវាសនា បក់គួចផ្សាចិត្តអូន
គួចចិត្តនឹមនួន ឲ្យស្ងួន មេត្តា
ខ្យល់អើយ អ្នក កុំរេវេរវៀច
ជោរនាច ជំនោរវាសនា
បក់ឲ្យ ជួបហើយបាត់ទៅណា
ស្នេហា អ្នកលាក់បំបាំង ភ្នែក ខ្ញុំ
ទ្រូងអើយ ពេលនេះស្រែកយំ
បាត់រូបមុំ
កម្មជំនោរវាសនា
សូមអរគុណ