ចន្ទ្រារះឆ្ងាយៗពេកក្រៃ
ជំនោររាត្រីរៃយំថ្ងួចថ្ងូរ
នឹកដល់រៀមរ៉ាទឹកភ្នែកអូនហូរ
អាសូរស្នាមស្នេហ៍រសាត់ទៅសែនឆ្ងាយ
ចន្ទ្រារះខ្ពស់ៗសន្លឹម
ចិត្តអស់សង្ឃឹមគេងនឹកសោកស្តាយ
ស្រណោះសម្តីភក្ត្រាឆោមឆាយ
ពេលនេះឃ្លាតឆ្ងាយ ឆ្ងាយពីបេះដូង
ជំនោរបក់បោក រៃយំថ្ងួចថ្ងូរ
អាសូរបេះដូងគ្រាំគ្រា
ពពករសាត់បាំងបាត់ចន្ទ្រា
អូននៅកំព្រាឯកា
អាហា ឱ!ស្នេហ៍ខ្ញុំអើយអ្នកនៅទីណា
អូននឹករៀមរ៉ាខ្លាំងណាស់
នឹកខ្លាំងណាស់
(ភ្លេង) www.loymong.com
ជំនោរបក់បោក រៃយំថ្ងួចថ្ងូរ
អាសូរបេះដូងគ្រាំគ្រា
ពពករសាត់បាំងបាត់ចន្ទ្រា
អូននៅកំព្រាឯកា
អាហា ឱ!ស្នេហ៍ខ្ញុំអើយអ្នកនៅទីណា
អូននឹករៀមរ៉ាខ្លាំងណាស់
នឹកខ្លាំងណាស់