ឧត្តមស្វាមី
មាស សុខសោភា
និស្ស័យ ស្នេហាទេវតាប្រទាន
ឲ្យអូននឹងរៀមរ៉ាបានជួបគ្នា
ផ្តុំក្តីស្រលាញ់ រួមសាងវាសនា
រួមសាងគ្រួសារ សុខុដមរមនា
គ្មានបុរសណាល្អជាងបងឡើយ
អូនបានរួមខ្នើយសុភមង្គល
កំណប់ស្នេហាទេវតាបានផ្តល់
ឲ្យអូនបានយល់ស្នេហាភក្តី
ឧត្តមស្វាមីប្តីសម្លាញ់អើយ
រៀមនេះហើយ ជាដង្ហើមស្នេហាអូន
រៀមជាកែវភ្នែក រៀមជាបេះដូង
អូនស្រលាញ់បងគ្មានអ្វីប្រៀបបាន
ឧត្តមស្វាមីប្តីសំណព្វចិត្ត
បងចេះគិត ស្រលាញ់ការពារស្នេហា
បងយល់ចិត្តអូន ស្មោះស្នេហ៍ជីវ៉ា
គ្មានបុរសណា ប្រៀបស្មើបងឡើយ
ភ្លេង...
អូនមានសំណាងបានបងជាប្តី
ថ្នាក់ថ្នមបមបីផ្តល់ភាពកក់ក្តៅ
មរតកស្នេហ៍យើង គឺកូនប្រុសស្រី
អូនស្រលាញ់ប្តី ជាទ្រព្យជីវិត
ឧត្តមស្វាមីប្តីសំណព្វចិត្ត
បងចេះគិត ស្រលាញ់ការពារស្នេហា
បងយល់ចិត្តអូន ស្មោះស្នេហ៍ជីវ៉ា
គ្មានបុរសណា ប្រៀបស្មើបងឡើយ