Lyrics: ឧត្តមភរិយា - ម៉ៅ ហាជី
1_ និស្ស័យ ស្នេហាទេវតាប្រទាន
ឱ្យបង នឹងជីវ៉ាបានជួបគ្នា
ផ្តុំក្តីស្រឡាញ់ រួមសាងវាសនា
រួមសាងគ្រួសារ សុខដុមរមនា
2_ គ្មាននារីណា ល្អជាងអូនឡើយ
បងបាន រួមខ្នើយសុភមង្គល
កំណប់ស្នេហា ទេវតាបានផ្តល់
ឱ្យបងបានយល់ ស្នេហាភក្តី
3_ឧត្តមភរិយា សម្លាញ់ចិត្តអើយ
អូននេះហើយ ជាដង្ហើមស្នេហាបង
អូនជាកែវភ្នែក អូនជាបេះដូង
បងស្រឡាញ់អូន គ្មានអ្វីប្រៀបបាន
4_ ឧត្តមភរិយា សំណព្វដួងចិត្ត
អូនចេះគិត ស្រឡាញ់ការពារស្នេហា
អូនយល់ចិត្តបង ស្មោះស្នេហ៍រៀមរ៉ា
គ្មាននារីណា ប្រៀបស្មើអូនឡើយ
.....ភ្លេង...............
5_ ឧត្តមភរិយា សម្លាញ់ចិត្តអើយ
អូននេះហើយ ជាដង្ហើមស្នេហាបង
អូនជាកែវភ្នែក អូនជាបេះដូង
បងស្រឡាញ់អូន គ្មានអ្វីប្រៀបបាន
6_ ឧត្តមភរិយា សំណព្វដួងចិត្ត
អូនចេះគិត ស្រឡាញ់ការពារស្នេហា
អូនយល់ចិត្តបង ស្មោះស្នេហ៍រៀមរ៉ា
គ្មាននារីណា ប្រៀបស្មើអូនឡើយ
Thanks>>..