menu-iconlogo
huatong
huatong
avatar

សម្រស់ភ្នំខ្លែង

ណូយ វ៉ាន់ណេត/ម៉េង កែវពេជ្ជតាhuatong
myhunter_21huatong
Letras
Grabaciones
សម្រស់ភ្នំខ្លែង

ច្រៀង៖ ណូយ វ៉ាន់ណេត, ម៉េង កែវពេជ្ជតា

...

(ប) មកដល់ភ្នំខ្លែង បងតែងចម្រៀង

បងតែង ចម្រៀង

បទភ្លេងឲ្យនាង ច្រៀងរាប់ទេសភាព

ព្រៃលើ ស្រុកទ្រាំង បាំងដីទំនាប

រំលេចខ្ពង់រាប ទេសភាពជើងភ្នំ

(ស) ជណ្ដើរភ្នំខ្លែង កន្លែងខាងកើត

កន្លែង ខាងកើត

នាគពីរអង្គអើត ទទួលស្វាគមន៍

ត្រជាក់ ស្រិបស្រួល ដល់កំពូលភ្នំ

រុក្ខជាតិជិតជុំ មនោរមណាស់បង

(ស) យើងចូលវិហារ បូជាទៀនធូប

ថ្វាយព្រះ ពុទ្ធរូប សូមសច្ចាផ្សង

(ប) នឹកដល់ បារមី យាយរំដួលផង

ដែលនាំឲ្យបង និងអូនជួបគ្នា

(ស) ព្រលឹតលំចង់ ស្រះស្រង់ ជើងភ្នំ

ស្រះស្រង់ ជើងភ្នំ

ខ្លះរីកក្រពុំ រំដួលក្ដាំងងា

(ប) បង្អួតសោភ័ណ ក្លែបក្លិនគន្ធា

(រួម) យើងខ្ញុំរមនា ណាស់ភ្នំខ្លែងអើយ!

ភ្លេង...

...

(ស) យើងចូលវិហារ បូជាទៀនធូប

ថ្វាយព្រះ ពុទ្ធរូប សូមសច្ចាផ្សង

(ប) នឹកដល់ បារមី យាយរំដួលផង

ដែលនាំឲ្យបង និងអូនជួបគ្នា

(ស) ព្រលឹតលំចង់ ស្រះស្រង់ ជើងភ្នំ

ស្រះស្រង់ ជើងភ្នំ

ខ្លះរីកក្រពុំ រំដួលក្ដាំងងា

(ប) ឱ!ភ្នំខ្លែងអើយ! ល្ងាចហើយសូមលា

(រួម) ថ្ងៃក្រោយ ជួបគ្នា ណាភ្នំខ្លែងណា៕

សូមអរគុណ!...

Más De ណូយ វ៉ាន់ណេត/ម៉េង កែវពេជ្ជតា

Ver todologo