ដំបៅដួងចិត្ត
ស៊ិនស៊ីសាមុត
ដំឡើងបទនេះ គ្រួសារខ្មែរ
បងណាលីន គ្រួសារខ្មែរ
ហ៊ឺ!.. ហ៊ឺ!..ហ៊ឹ!.. ហ៊ឺ!..ហ៊ឺ!..
សូមចាប់ផ្ដើម
A. មួយជីវិតនេះ រកសុខមិនបាន
ស្គាល់ក្ដីរំខាន គ្រប់ពេលវេលា
បានជួបស្នេហ៍ហើយ កម្មតាមផ្ដន្ទា
ឱ្យរៀមកំព្រា លាគ្រាអវសាន្ត
ក្ដីស្នេហ៍ថាស្មោះ អស់ពីដួងចិត្ត
តែមនុស្សឧក្រិដ្ឋ ចិន្តាសាមាន្យ
កាចសាហាវណាស់ ដូចសត្វតិរច្ឆាន
C. ពង្រាត់កល្យាណ ពីទ្រូងបងទៅ
II. ដំបៅដួងចិត្ត មួយជីវិតហើយ
តើថ្ងៃណាឡើយ បងបានជួបពៅ
បើព្រេងវាសនា ចារមកតម្រូវ
ឱ្យបងឃ្លាតទៅ បងនៅស្រណោះ
បងព្រាត់ពីស្ងួន គេសើចសប្បាយ
តែបងនៅស្ដាយ ទឹកចិត្តដែលស្មោះ
មិននឹកស្មានថា អូនត្រូវព្រាត់សោះ
B. ណ្ហើយទ្រាំរស់ចុះ ចាំប្រេងវាសនា
ភ្លេង!......
សូមចូលរួមច្រៀង កំសាន្តតាមតម្រូវការ
សូមបន្ត!........
R. បងព្រាត់ពីស្ងួន គេសើចសប្បាយ
តែបងនៅស្ដាយ ទឹកចិត្តដែលស្មោះ
មិននឹកស្មានថា អូនត្រូវព្រាត់សោះ
N. ណ្ហើយទ្រាំរស់ចុះ ចាំប្រេងវាសនា
KH.សូមអរគុណ