menu-iconlogo
huatong
huatong
Paroles
Enregistrements
ស្លឹកឈើ (ស៊ិន ស៊ីសាមុត)

ស្លឹកឈើ ខ្យល់ផាត់លើបក់រវិច

ហាក់ដូចជាចំាមិនភ្លេច

ចំាក្នុងចិត្តជាប់ជានិច្ច

ពាក្យពេចន៍សង្សារ

ស្លឹកឈើ បក់ផាត់លើហាក់ដូចជា

លើកដៃបក់ហៅស្នេហា

តែលគ្មានសង្ឈឹមឡើយណា

ខ្លោចផ្សាម្នាក់ឯង

ខ្យល់បក់មកខ្លំាង

ចាកធ្លាក់ដាច់ពីមែក

ធ្លាក់កណ្តោចកណ្តែង

រសាត់តាមខ្យល់ម្នាក់ឯង

ឃើញតែក្តីអស់សង្ឃឹម

ស្លឹកឈើ ដាច់ធ្លាក់មកស្រស់ញញឹម

លុះត្រូវថ្ងៃប្រែជាក្រៀម ត្រូវសន្សើម

ព្រឹកព្រហាម រលាយបាត់រូប

ភ្លេង

ខ្យល់បក់មកខ្លំាង

ចាកធ្លាក់ដាច់ពីមែក

ធ្លាក់កណ្តោចកណ្តែង

រសាត់តាមខ្យល់ម្នាក់ឯង

ឃើញតែក្តីអស់សង្ឃឹម

ស្លឹកឈើ ដាច់ធ្លាក់មកស្រស់ញញឹម

លុះត្រូវថ្ងៃប្រែជាក្រៀម ត្រូវសន្សើម

ព្រឹកព្រហាម រលាយបាត់រូប

សូមអរគុណ

Davantage de ស៊ិន ស៊ីសាមុត

Voir toutlogo