ក្លិនផ្កាម្លិះ
ឱ!ក្លិនអើយ! អើយ!ក្លិនផ្កាម្លិះ
ក្រអូបយ៉ាយនេះដើមនៅឯណា
ពេលបានយល់ក្លិន ស្រម៉ៃក្លិនភក្គ្រ
ដល់អ្នកក្រងផ្កា តើអូនល្អយ៉ាងណា
រូបសម្រស់ថ្លៃ សមរាងចរណៃ
សម្ដីពីរោះ ពៅអូនពៅនៅទីណា
(ភ្លេង)
ឱ!ក្លិនអើយ! ក្លិនផ្កាម្លិះរួត
ត្រជាក់ដល់សួត បេះដូងរៀមរ៉ា
នេះគ្រាន់តែក្លិន ដូចសូបិនម្លឹង
ម្ល៉េះសមហើយណា ទម្រាំតែម្ចាស់ផ្កា
ដឹងយ៉ាងណាទេ ក្លិនខ្លួនមាសមេ
ឈ្ងុយឈ្ងប់រកគ្មាន បងចង់ស្គាល់ឈ្មោះ
(ភ្លេង)
លួចស្រលាញ់ យូរឆ្នាំមកហើយ
ក្លិនផ្កាម្លិះអើយ! សូមអូនអនុគ្រោះ
ចង់ឃើញចង់យល់ ចង់ស្គាល់ព្រលឹង
បងចង់ដឹងឈ្មោះ ចង់ស្រូបរសជាតិ
ស្នេហានឹងថ្លៃ តើស្រស់ចរណៃ
ស្រីអូនព្រមឫទេ
មាសមេសូមអូនព្រមឆ្លើយ
(ភ្លេង)
លួចស្រលាញ់ យូរឆ្នាំមកហើយ
ក្លិនផ្កាម្លិះអើយ! សូមអូនអនុគ្រោះ
ចង់ឃើញចង់យល់ ចង់ស្គាល់ព្រលឹង
បងចង់ដឹងឈ្មោះ ចង់ស្រូបរសជាតិ
ស្នេហានឹងថ្លៃ តើស្រស់ចរណៃ
ស្រីអូនព្រមឫទេ
មាសមេសូមអូនព្រមឆ្លើយ
អគុណ!