menu-iconlogo
huatong
huatong
avatar

ស្នេហ៍គ្រាដំបូង

ណយ វាន់ណេតhuatong
michaelvu03huatong
Testi
Registrazioni
ស្នេហ៍គ្រាដំបូង

1 ស្នេហ៍គ្រាដំបូងដែលបងបានយល់

ស្នេហ៍ដែលបានផ្ដល់ ដូចទឹកអម្រិត

ចេញពីដូងចិត្តស្ម័គ្រជាគូគ្រង

ស្បថស្បែសាសង សច្ចានិងគ្នា

2 ឱ!ផ្ទាំងសិលាចារជាសាក្សី

សម្បថថ្មីៗ ស្រីស្បថសច្ចា

ពេលនេះស្រីក្បត់ប្រែចិត្តសាវា

ភ្លេចផ្ទាំងសិលា ប្រហារចិត្តខ្ញុំ

1 ថ្វីបើរូបបងជាអ្នកក្រក្រី

ក្រទាំងសម្ដី ឆ្លើយឆ្លងនឹងអូន

ភ្លេចពាក្យសម្បថប្រែរលាយសូន្យ

រសាត់ដូចក្បូន រកភពស្នេហ៍ថ្មី

2 បុប្ផាស្រស់ល្អបងសូមជូនពរ

ដោយចិត្តស្មោះសរ ដល់គូស្នេហ៍ថ្មី

ជាតិនេះជាតិក្រោយសុំកែចិត្តថ្មី

កុំដូចការកី ស្រីចិត្តសាវា..

.. ️️.....ភេ្លង..... ️..

2 ស្នេហ៍គ្រាដំបូងដែលបងបានយល់

ស្នេហ៍ដែលបានផ្ដល់ ដូចទឹកអម្រិត

ចេញពីដូងចិត្តស្ម័គ្រជាគូគ្រង

ស្បថស្បែសាសង សច្ចានិងគ្នា

1 ឱ!ផ្ទាំងសិលាចារជាសាក្សី

សម្បថថ្មីៗ ស្រីស្បថសច្ចា

ពេលនេះស្រីក្បត់ប្រែចិត្តសាវា

ភ្លេចផ្ទាំងសិលា ប្រហារចិត្តខ្ញុំ

2 ថ្វីបើរូបបងជាអ្នកក្រក្រី

ក្រទាំងសម្ដី ឆ្លើយឆ្លងនឹងអូន

ភ្លេចពាក្យសម្បថប្រែរលាយសូន្យ

រសាត់ដូចក្បូន រកភពស្នេហ៍ថ្មី

1 បុប្ផាស្រស់ល្អបងសូមជូនពរ

ដោយចិត្តស្មោះសរ ដល់គូស្នេហ៍ថ្មី

ជាតិនេះជាតិក្រោយសុំកែចិត្តថ្មី

កុំដូចការកី ស្រីចិត្តសាវា..

Altro da ណយ វាន់ណេត

Guarda Tuttologo
ស្នេហ៍គ្រាដំបូង di ណយ វាន់ណេត - Testi e Cover