menu-iconlogo
huatong
huatong
avatar

ភក្រ្តាស្រទន់

ស៊ិន ស៊ីសាមុតhuatong
miseryinschuatong
가사
기록
គ្រាន់តែបានយល់ ស្គាល់ភក្រ្តា

ចិត្តលួចប្រាថ្នាលើស្រី

គេងក៏មិនលក់នឹកៗស្រមៃ

ឃើញតែភក្រ្តស្រី ជាប់និងនេត្រា

បងសូមផ្ញើនិងចរណៃ ពាក្យមួយយ៉ាងខ្លី

គឺជាសេចក្តីស្នេហា.. សូមអូនមេត្តា

មេត្តាដល់ចិត្តរៀមផង ដែលបំណង

ប៉ងស្នេហ៍តែវរល័ក្ខ

តើអូនព្រមស្ម័គ្រទេពិសី

ភក្រ្តាស្រទន់មានមន្តស្នេហ៍

ល្អផុតគេក្នុងលោកិ៍យ

បើសិនអូនព្រមរួមភីសម័យ

ចរណៃកែវកុំព្រួយចិន្តា

បងសូមច្រៀងចំរៀងស្នេហ៍ ច្រៀងថ្នមបំពេរ

ព្រលឹងដែលរៀមស្នេហា.. បានស្តាប់កាលណា

សូមចិន្តាចេះប្រណី

សូមចិត្តថ្លៃចេះខន្តីសន្តោស

ដល់ស្នេហ៍របស់បងផង

ភក្រ្តាស្រទន់មានមន្តស្នេហ៍

ល្អផុតគេក្នុងលោកិ៍យ

បើសិនអូនព្រមរួមភីសម័យ

ចរណៃកែវកុំព្រួយចិន្តា

បងសូមច្រៀងចំរៀងស្នេហ៍ ច្រៀងថ្នមបំពេរ

ព្រលឹងដែលរៀមស្នេហា.. បានស្តាប់កាលណា

សូមចិន្តាចេះប្រណី

សូមចិត្តថ្លៃចេះខន្តីសន្តោស

ដល់ស្នេហ៍របស់បងផង

ស៊ិន ស៊ីសាមុត의 다른 작품

모두 보기logo