menu-iconlogo
huatong
huatong
avatar

សង្ឃឹមថ្ងៃមួយ

ប៉ែន រ៉នhuatong
nicole.pientahuatong
Lirik
Rakaman
ថ្វីបើជើងមេឃនៅឆ្ងាយ

សព្វសត្វទាំងគូទាំងឡាយ សប្បាយឆ្លងវេហាស៍

ខុសអ្វីមនុស្សឈ្លោះតែគ្នា

ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម្ល៉េះណា!

គេងហ៊ឺ... ទៅ គេងទៅពៅព្រលឹង

ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ

លឺទេខ្យល់បក់រំភើយ សត្វឆ្លើយគេលួងលោមយើង ។

បើសាងអំពើល្អ អំពើល្អសងវិញមិនខាន

ខំសាងកុសលគឺសាងសុខសាន្ត

ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ ។

បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា

ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម

ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន

បើសាងអំពើល្អ អំពើល្អសងវិញមិនខាន

ខំសាងកុសលគឺសាងសុខសាន្ត

ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ ។

បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា

ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម

ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន

Lebih Daripada ប៉ែន រ៉ន

Lihat semualogo