សម្លេងហ្គីតារបស់អ្នក
ហាក់ដូចកន្រ្ទាក់អារម្មណ៍ខ្ញុំ
ឲនឹកអាណោចហើយស្រែកយំ
មន្តស្នេហ៍ឩត្តមត្រូវឃ្លាតឃ្លា
សម្លេងហ្គីតាសូររវើយ
ហាក់ដូចជួយឆ្លើយឆ្លងស្នេហា
ពិរោះលន្លោចឡើយឳរា
អស់ឳ!វាសនាជួបហើយ
ហ្គីតាៗមេត្តាផង
ដល់ចិត្តនួនល្អងស្នេហ៍ត្រាណត្រើយ
ជាតិនេះទុក្ខខ្ញុំពុំដែលស្បើយ
ទេវាតាលោកអើយប្រោសប្រណី
សម្លេងហ្គីតារាល់ទិវា
អង្អែលទ័យាឆោមពិសី
ឲគេងសុបិនឃើញប្រុសថ្លៃ
រាត្រីសុខសាន្តរាត្រីស្នេហ៍
ហូ..............
ហូ..............
ហូ..............
ហូ..............
សម្លេងហ្គីតារាល់ទិវា
អង្អែលទ័យាឆោមពិសី
ឲគេងសុបិនឃើញប្រុសថ្លៃ
រាត្រីសុខសាន្តរាត្រីស្នេហ៍
Bunna Reach