menu-iconlogo
huatong
huatong
avatar

ចម្រៀងទុំទាវ

Sinn Sisamouth/Ros Sereysotheahuatong
porres_starhuatong
Letra
Gravações
(ប) ទាវអើយស្រីទាវ បងនាវទុកជាគូគាប់

ហត្ថាបងធ្លាប់ ផ្គាប់ ផ្គុន ចិត្តស្រី

ជញ្ជាំងបងចាក់ រកភក្រ្ត តែទាវទេថ្លៃ

បើមិនប្រណី គ្មានថ្ងៃហើយទេ

(ស) ប្រុសអី ប្រុស ព្រើល

ចាំមើលបំណាំតែស្រី

កំសាកអប្រិយ ខុសពីប្រុសគេ

ធ្វើមិនសម្រេចម៉ែ ផ្ដាច់ចិត្តបង ពីស្នេហ៍

តិចលោខ្មាស់គេ ពេញស្រុកត្បូង ឃ្មុំ

(ប) ផាហ៊ុមនេះហើយ ដែលជាបន្ទាល់

(ស) ខ្ញុំបូជាដល់ ព្រះធម្មឧត្ដម

(ប) ជាខ្សែមង្គល តម្កល់ចិត្តម៉ុម

(ស) ម្ដេចប្រុសច្រឡំ ថាជារឿងស្នេហ៍

កោតតែហ៊ានថ្លែង ឥតក្រែង រអាដល់ចិត្ត

នាំកើតវិបត្តិ តិចលោខ្មាសគេ

(ប) បើមិនបានអូន ស្រីស្ងួនជាគូបុព្វេ

រៀមមិនរស់ទេ នៅក្នុងជាតិនេះ

(ប) ផាហ៊ុមនេះហើយ ដែលជាបន្ទាល់

(ស) ខ្ញុំបូជាដល់ ព្រះធម្មឧត្ដម

(ប) ជាខ្សែមង្គល តម្កល់ចិត្តម៉ុម

(ស) ម្ដេចប្រុសច្រឡំ ថាជារឿងស្នេហ៍

កោតតែហ៊ានថ្លែង ឥតក្រែង រអាដល់ចិត្ត

នាំកើតវិបត្តិ តិចលោខ្មាស់គេ

(ប) បើមិនបានអូន ស្រីស្ងួនជាគូបុព្វេ

រៀមមិនរស់ទេ នៅក្នុងជាតិនេះ

(រួម) ហ៊ឺ.ហ៊ឺ.ហ៊ឺ.ហ៊ឺ.ហ៊ឺ.

Mais de Sinn Sisamouth/Ros Sereysothea

Ver todaslogo