menu-iconlogo
huatong
huatong
avatar

តើមាននរណាខ្លះដូចខ្ញុំ?

Sinn Sisamouthhuatong
steveg8huatong
Letra
Gravações
តើមាននរណាខ្លះ មាននរណាខ្លះ អភ័ព្វៗដូចរូបខ្ញុំ?

ឬមានតែខ្ញុំ តែខ្ញុំម្នាក់ទេ ខ្វះក្ដីស្មោះត្រង់?

តើខ្ញុំខុសអ្វី ទើបកម្មផ្ដន្ទា

ឱ្យខ្ញុំខ្លោចផ្សា ក្នុងទ្រូងចុកចាប់ក្ដៅងំ?

បានស្គាល់ក្ដីស្នេហ៍ តែប្រែឱ្យកើតទុក្ខធំ

អា! ហា!... ហា!... ហា! ក្ដីសោកាគ្មានពេលល្ហែ

តើមាននរណាខ្លះ ខ្វះស្នេហាពិត?

មានជីវិតរស់នៅសព្វថ្ងៃ រស់ឥតតម្លៃ

ហឫទ័យបរិសុទ្ធ ប្រែឥតខ្លឹមសារ

ខំបម្រះដោះស្រាយ ចំណងស្នេហ៍

ឱរានៅតែឈឺចាប់ គ្រប់ពេលវេលា

ទ្រាំតាមវាសនា ជីវិតស្ទើរតែក្សិណក្ស័យ

អា! ហា!... ហា!... ហា! យប់ថ្ងៃគេងឱបតែទុក្ខ

តើមាននរណាខ្លះ ខ្វះស្នេហាពិត?

មានជីវិតរស់នៅសព្វថ្ងៃ រស់ឥតតម្លៃ

ហឫទ័យបរិសុទ្ធ ប្រែឥតខ្លឹមសារ

ខំបម្រះដោះស្រាយចំណងស្នេហ៍

ឱរានៅតែឈឺចាប់ គ្រប់ពេលវេលា

ទ្រាំតាមវាសនា ជីវិតស្ទើរតែក្សិណក្ស័យ

អា! ហា!... ហា!... ហា! យប់ថ្ងៃគេងឱបតែទុក្ខ

Mais de Sinn Sisamouth

Ver todaslogo