ដំឡើងអក្សរដោយ៖ ផាន់ សុភក្តី
១[…]យប់យន្តស្ងាត់ឈឹង
សញ្ចឹងភ្នកនឹកមមៃ
ស្រណោះអាល័យ
ដល់ដីស្រុកស្រែចំការ
នឹកពុកនឹកម៉ែ
ធ្លាប់ថែថ្នាក់ថ្នមបុត្រភ្ញារ
មិនដឹងសុខទុក្ខយ៉ាងណា
ចិត្តកូនសោកាឥតស្បើយ
២[…]ដីក្រុងស្រស់ស្អាត
សង្វាតផ្ញើខ្លួននឹងភ្លេង
ព្យាយាមច្រៀងលក់សម្លេង
ការងារកូនរកបានហើយ
ស្អែកនេះទៅស្រុក
ជម្រាបម៉ែពុកឲ្យលោកបានស្បើយ
យើងលែងលំបាកទៀតហើយ
ពុកអើយម៉ែអើយឈប់ឃ្លាត
R[…]ធ្លាប់ស្ដាប់ភ្លេង
ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ
ដោយគុណទឹកដោះម៉ែថ្លៃ
សូមលោកទាំងពីរកុំភ័យ
កូនសុំធានារក្សា
៣[…]ពុកអើយម៉ែអើយ
បទនេះកូនច្រៀងជូនស្ដាប់
បទភ្លេងទំនុកសារស័ព្ទ
ស្ដែងពីទឹកចិត្តស្នេហា
ជាអ្នកចំរៀង
ខំច្រៀងគូរនឹងហ្គីតា
រកប្រាក់ជួយជ្រោងគ្រួសារ
ជួយពុកជួយម៉ែឲ្យស្បើយ
ភ្លេង
Request the songs 010-45-48-69
R[…]ធ្លាប់ស្ដាប់ភ្លេង
ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ
ដោយគុណទឹកដោះម៉ែថ្លៃ
សូមលោកទាំងពីរកុំភ័យ
កូនសុំធានារក្សា
៤[…]ពុកអើយម៉ែអើយ
បទនេះកូនច្រៀងជូនស្ដាប់
បទភ្លេងទំនុកសារស័ព្ទ
ស្ដែងពីទឹកចិត្តស្នេហា
ជាអ្នកចំរៀង
ខំច្រៀងគូរនឹងហ្គីតា
រកប្រាក់ជួយជ្រោងគ្រួសារ
ជួយពុកជួយម៉ែឲ្យស្បើយ
..អគុណសម្រាប់ការចូលរួមច្រៀង